បរទេស៖មន្រ្តីមន្ទីរប៉ង់តាហ្គោន បាននិយាយកាលពីថ្ងៃសុក្រថា កងទ័ពសហរដ្ឋអាមេរិក គ្រោងនឹងដាក់ពង្រាយកម្លាំង ជំនាញចំនួន ២ ក្រុមទៅកាន់តំបន់ប៉ាស៊ីហ្វិក ដែលពួកគេមានសមត្ថភាពពិសេស ទាក់ទងទៅនឹងការងារ ប្រតិបត្តិការព័ត៌មាន អេឡិចត្រូនិចអ៊ិនធឺរណែត និងមីស៊ីលផងក្នុងគោលបំណង ដើម្បីប្រឆាំងនឹងឥទ្ធិពលទីក្រុងប៉េកាំង ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-11_12-03-56.jpg)
លោក McCarty មន្ត្រីជាន់ខ្ពស់តំណាងប៉ង់តាហ្គោន បាននិយាយថាកងទ័ពកំពុងពង្រឹងវត្តមាន ហើយជាក់ស្តែងចេតនារបស់យើង នៅក្នុងតំបន់ប៉ាស៊ីហ្វិកក៏ពីព្រោះតែប្រទេសចិន កំពុងតែបានលេចចេញ ជាការគំរាមកំហែង ប្រឆាំងទៅនឹងអ្វីដែលជាយុទ្ធសាស្ត្ររបស់អាមេរិក ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-11_12-03-58.jpg)
ក្រុមកម្លាំងជំនាញ ដែលត្រូវបានគេស្គាល់ឈ្មោះ Multi-Domain Task Forces
នឹងជួយបន្ថយ ឥទ្ធិពលមួយចំនួន ដែលចិននិងរុស្ស៊ី បានកាន់កាប់រួចហើយ ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-11_12-04-01.jpg)
ក្នុងនោះផងដែរលោក McCary បានបន្តទៀតថាអង្គភាពទាំងនេះ អាចនឹងត្រូវបានបំពាក់ដោយអាវុធ ដែលអាចវាយប្រហារ ក្នុងរយៈចម្ងាយឆ្ងាយ មីស៊ីលឧបករណ៍អេឡិចត្រូនិកទំនើប និងបច្ចេកវិទ្យាអ៊ីនធឺណិត ចុងក្រោយទៀតផង ប៉ុន្តែមិនបានបញ្ជាក់ ច្បាស់លាស់ ពីទីតាំង នៃអាវុធរបស់ខ្លួនទាំងនោះឡើយ ៕
ប្រែសម្រួល៖ស៊ុនលី
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)