មូស្គ៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍ទី១១ខែមករានេះ បានសរសេរថា ដ្ឋមន្ត្រីការពារជាតិ រុស្ស៊ីលោក Sergei Shoigu និងលោករដ្ឋមន្ត្រីការពារជាតិ នៃប្រទេសអាមេរិកបានពិភាក្សាគ្នាតាមទូរស័ព្ទពាក់ ព័ន្ធទៅនឹងបញ្ហាសំខាន់ ស្តីអំពីស្ថានការណ៍ នៅមជ្ឈឹមបូព៌ា។
អ្វីដែលយើងមើលឃើញ នៅពេលនេះ ភាពតានតឹងបាន កើនឡើងនៅ មជ្ឈឹមបូព៌ាបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ អាមេរិកនៅជិតអាកាស យានដ្ឋានអន្តរជាតិបាកដាដ កាលពីថ្ងៃទី ៣ ខែមករាបានសម្លាប់ ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani អតីតមេបញ្ជាការ កងកំលាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ និងការវាយបកឆ្លើយតបរបស់អ៊ីរ៉ងវិញ លើទីតាំងមូលដ្ឋាន ទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។
ទោះបីជាយ៉ាងណាក្តីក្រោយការ វាយប្រហារចុងក្រោយនេះប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបានអះអាងថាគ្មានយោធាអាមេរិក ណារងគ្រោះដល់ជីវិត ដែលបណ្តាលមក ពីការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ឡើយដោយបន្ថែមថា សហរដ្ឋអាមេរិកនឹងដាក់ ទណ្ឌកម្មបន្ថែមប្រឆាំងនឹងទីក្រុងតេរ៉ង់៕ប្រែសម្រួល៖ស៊ុនលី



