ប្រែសម្រួល៖ប៉ាង កុង
បរទេស៖ យោធាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា នាវាចម្បាំងរុស្ស៊ីមួយគ្រឿង បានធ្វើដំណើរយ៉ាងគឃ្លើនរំកិលខ្លួនចូលទៅជិតនាវាពិឃាតសហរដ្ឋអាមេរិក USS Farragut ដែលកំពុងស្ថិតនៅក្នុងសមុទ្រអារ៉ាប់ខាងជើង។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ហេតុការណ៍នាវាចម្បាំងរុស្ស៊ីបើកចូលមកជិតយ៉ាងគឃ្លើននេះ គឺបានកើតមានឡើង កាលពីថ្ងៃព្រហស្បតិ៍ ហើយនាវាទាំងពីរស្ទើរតែបើកបុកប៉ះគ្នា។
នៅក្នុងសារមួយដែលបង្ហោះ លើបណ្ដាញសង្គមធ្វីតធ័រ កងនាវាចម្បាំងលេខ៥របស់សហរដ្ឋអាមេរិក បាននិយាយប្រាប់យ៉ាងដូច្នេះថា “ស្របពេលកំពុងតែធ្វើប្រតិបត្តិការតាមប្រក្រតី នៅក្នុងដែនសមុទ្រអារ៉ាប់ខាងជើងនោះ នាវាពិឃាត USS Farragut (DDG 99) ត្រូវបាននាវាទ័ពជើងទឹករុស្ស៊ីមួយគ្រឿង បានបើកសំដៅចូលមកជិតយ៉ាងគឃ្លើន”៕
ប្រែសម្រួល៖ប៉ាង កុង