ព្រឹត្តិការណ៍

នាយករដ្ឋមន្រ្តីកាណាដា ចង់បានចម្លើយពិតប្រាកដ ពីអ៊ីរ៉ង់ ថាតើបានបាញ់ យន្តហោះអ៊ុយក្រែន ច្រឡំ ឬមិនច្រឡំ?

បរទេស៖ លោក Justin Trudeau នាយករដ្ឋមន្រ្តីកាណាដា ដែលថ្មីៗបានធ្វើសន្និសិទកាសែត មួយទាក់ទងនឹងការរកឃើញថ្មី ទាក់ទងនឹងការធ្លាក់យន្ដហោះអ៊ុយក្រែន នៅអ៊ីរ៉ង់ដែលបានសម្លាប់ មនុស្សទាំងអស់ ១៧៦ នាក់នៅលើយន្តហោះ រួមទាំង ពលរដ្ឋកាណាដា ៥៧ នាក់។

លោកថា លោកនៅតែមានសំណួរជាច្រើនទាក់ទង នឹងការបាញ់ទម្លាក់ធ្លាក់យន្តហោះអ៊ុយក្រែនពីសំណាក់អ៊ីរ៉ង់ ហើយលោកទទូចឱ្យមានការ បញ្ជាក់ភាពច្បាស់លាស់ ពេញលេញ។ លោកនាយករដ្ឋមន្រ្តីកាណាដារូបនេះ បានបន្ថែមថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ចាំបាច់ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះឧប្បត្តិហេតុ ដ៏គួរឱ្យរន្ធត់នេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសកាណាដាត្រូវការ“ ចម្លើយច្បាស់លាស់” អំពីការធ្លាក់យន្ដហោះនេះ លោកនាយករដ្ឋមន្រ្តីបានទទូចក្នុងសន្និសីទកាសែតនៅ ទីក្រុងអូតាវ៉ាថា ជាការសំខាន់ដើម្បីកំណត់ថា តើការធ្លាក់យន្ដហោះ ពិតជាកំហុសមែន ឬយ៉ាងណា។

លោកថា « អ្វីដែលអ៊ីរ៉ង់ បានសារភាព ពិតជាធ្ងន់ធ្ងរណាស់។ ការបាញ់ទម្លាក់យន្តហោះស៊ីវិលគឺគួរឱ្យរន្ធត់ណាស់។ អ៊ីរ៉ង់ត្រូវតែ ទទួលខុសត្រូវទាំងស្រុង ។ ប្រទេសកាណាដា នឹងមិនទុកបញ្ហានេះ ចោលឡើយ ទាល់តែយើងទទួលបាន គណនេយ្យភាពយុត្តិធម៌ និងបិទដែលក្រុមគ្រួសារ សមនឹងទទួលបាន»៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top