បរទេស៖នៅក្នុងបទសម្ភាសន៍ មួយជាមួយកាសែត Sunday Times រដ្ឋមន្ត្រីការពារជាតិ អង់គ្លេស លោក Ben Wallace បានមានប្រសាសន៍ ប្រាប់ថា ប្រទេសអង់គ្លេស ត្រូវតែធ្វើការវិនិយោគក្នុង សម្ភារៈយោធា ដើម្បីកាត់បន្ថយការពឹងផ្អែក លើវិស័យដែនអាកាស និងយន្តហោះចារកម្មអាមេរិក នៅក្នុងជម្លោះ នាពេលអនាគត។
យោងតាមសេចក្តីរាយការណ៍ លោក Ben Wallace ត្រូវបានគេដកស្រង់ សម្តីយ៉ាងដូច្នេះថា “ខ្ញុំមានក្តីព្រួយបារម្ភថា ប្រសិនបើសហរដ្ឋអាមេរិក ដកចេញពីពីភាព ជាអ្នកដឹកនាំរបស់ខ្លួន នៅជុំវិញពិភពលោក នោះនឹងអាក្រក់ សម្រាប់ពិភពលោកនិងសម្រាប់យើង។ យើងរៀបចំផែនការ សម្រាប់អ្វី ដែលអាក្រក់បំផុត និងសង្ឃឹមសម្រាប់ អ្វីល្អបំផុត”។
“នៅក្នុងរយៈពេលមួយឆ្នាំ ចុងក្រោយនេះ យើងបាន ឃើញសហរដ្ឋអាមេរិកដកខ្លួន ចេញពីស៊ីរី សេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយលោក ដូណាល់ ត្រាំ ស្តីពីអ៊ីរ៉ាក់ ដោយលោកនិយាយថា អង្គការណាតូគួរតែកាន់កាប់ និងធ្វើឲ្យកាន់តែច្រើនឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា”។
លោករដ្ឋមន្ត្រីការពារជាតិ អង់គ្លេសរូបនេះ បានមានប្រសាសន៍ បន្តទៀតថា ការសន្មតថា ប្រទេសអង់គ្លេស នឹងនៅតែជាផ្នែកនៃកងកម្លាំង ចម្រុះសហរដ្ឋអាមេរិកនោះ នឹងមិននៅតែមានសុពល ភាពទៀតទេ ហើយរដ្ឋាភិបាលគួរតែរៀបចំ ផែនការទៅតាមនោះ៕