បរទេស៖ ដោយសារគោលនយោបាយរបស់លោក ត្រូវម្ចាស់សន្លឹងឆ្នោត កោះតៃវ៉ាន់ច្រានចោល នៅក្នុងដំណើរបោះឆ្នោត ភ្លូកទឹកភ្លូកដីជ្រើសរើស លោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិននោះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមសេចក្តីរាយការណ៍ ទំនងជានឹងបន្តរឹងបន្តឹង សម្ពាធលើកោះតៃវ៉ាន់កាន់តែខ្លំាងឡើង។
ជម្រើសបង្កើនសម្ពាធ ក្រោយការបោះឆ្នោតនោះ មានរួមបញ្ចូល ទាំងចំណាត់ការជាច្រើន ដែលប្រទេសចិនបានធ្វើកាលពីមុន គឺការបង្កើនសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ ឬក៏ចាប់យកសម្ពន្ធមិត្តការទូត ដែលនៅសេសសល់របស់តៃវ៉ាន់ ហើយវាក៏អាចនឹងដកខ្លួនចេញ ពីកិច្ចព្រមព្រៀងជំនួញសំខាន់មួយ ដែលបានធ្វើឡើង កាលពីមួយទសវត្សកន្លងទៅ ។

គួរបញ្ជាក់ថា ប្រទេសចិន តាមសេចក្តីរាយការណ៍ បានបញ្ជូននាវាផ្ទុកយន្តហោះ ដ៏ថ្មីបំផុតរបស់ខ្លួន កាត់តាមច្រកសមុទ្រតៃវ៉ាន់ ចំនួនពីរដងរួចមកហើយ នៅមុនពេលបោះឆ្នោត ហើយនៅក្នុងអំឡុងរដ្ឋបាល ដំបូងរបស់លោកស្រី ត្សៃ អ៊ីងវិន ប្រទេសចិន ជារឿយៗ តែងតែហោះហើរយន្តហោះទម្លាក់គ្រាប់ នៅជុំវិញកោះតៃវ៉ាន់៕ ប្រែសម្រួល៖ប៉ាង កុង
