ព្រឹត្តិការណ៍

ទាហានឆត្រយោង អាមេរិកនិងជប៉ុន ហាត់សមលោតឆត្ររួមគ្នា ក្នុងសមយុទ្ធប្រចាំឆ្នាំ

បរទេស៖ កងទ័ពសហរដ្ឋអាមេរិក និងកងកម្លាំងជប៉ុន នៅពេលថ្មីៗនេះ បានចូលរួមធ្វើសមយុទ្ធ លោតឆត្រយោងទ្វេភាគីមួយ នៅក្នុងប្រទេសជប៉ុន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ។

សមាជិកជាង ៣០០ នាក់ មកពីកងពលតូចលេខ១ជប៉ុន កងកម្លាំងទ័ពអាកាសអាមេរិក និងបុគ្គលិកទ័ពនៃកងពលដែនអាកាស លេខ៨២អាមេរិក និងកងទ័ពបម្រុងអាឡាស្កា បានចូលរួមក្នុងសមយុទ្ធ លោតឆត្រយោងកាលពីថ្ងៃអាទិត្យ ដោយមានយន្តហោះ C-130J អាមេរិកចំនួន៣គ្រឿង យន្តហោះ C-130H ជប៉ុនចំនួន២គ្រឿង និងយន្តហោះ C-1 ពីរគ្រឿង និងយន្តហោះ C-2 មួយគ្រឿង។

ព្រឹត្តិការណ៍លោតឆត្រយោងរួមគ្នានេះ បានបង្ហាញឲ្យឃើញនូវសហប្រតិបត្តិការ រវាងកងកម្លាំងយោធាជប៉ុននិងអាមេរិក ក៏ដូចជាការត្រៀមខ្លួន សម្រាប់ការវាយប្រហារដ៏ចម្បង ទៅលើកោះដាច់ស្រយាលបំផុតនានា របស់ប្រទេសជប៉ុន៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top