ព្រឹត្តិការណ៍

NEC ផ្លល់ ប្រព័ន្ធរ៉ា ដាយន្តហោះ សម្រាប់ អាកាសយានដ្ឋាន អន្តរជាតិ ក្នុងប្រទេស មីយ៉ាន់ម៉ា

តូក្យូ៖ក្រុមហ៊ុន NEC Corp បានចុះហត្ថលេខាលើ កិច្ចសន្យាជាមួយនាយកដ្ឋាន អាកាសចរណ៍ស៊ីវិល ក្នុងប្រទេសមីយ៉ាន់ម៉ាសម្រាប់ ប្រព័ន្ធឃ្លាំមើលយន្ដហោះ រួមទាំងរ៉ាដាសម្រាប់ការគ្រប់គ្រង ចរាចរណ៍ផ្លូវ អាកាសសម្រាប់ អាកាសយានដ្ឋានអន្តរជាតិ នៅទីក្រុងឈានមុខ Yangon Mandalay និង Naypyidaw ក្នុងតម្លៃសរុប ប្រមាណ ២,៣ ពាន់លានយ៉េនយោងតាម ការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ចំនួនអ្នកដំណើរ និងបរិមាណទំនិញឆ្លងកាត់ នៅអាកាសយានដ្ឋានក្នុងប្រទេសមីយ៉ាន់ម៉ា មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែការពង្រីកសកម្មភាពសេដ្ឋកិច្ច និងការកើនឡើងនៃចំនួនអ្នកទេសចរ រួមទាំងមនុស្សជាច្រើនមកពីប្រទេសជប៉ុន ដោយការបន្ធូរបន្ថយ តម្រូវការទិដ្ឋាការ។

កាលឆ្នាំ២០១៣ ចំនួនអ្នកដំណើរសរុបនៅ អាកាសយានដ្ឋានក្នុងទីក្រុង Yangon Mandalay និង Naypyidaw មានប្រមាណ ៦.៥ លាននាក់ក៏ដោយ
កាលឆ្នាំ ២០១៧ ចំនួនអ្នកដំណើរបានកើនឡើង ដល់ ៧,២៦ លាននាក់ ហើយបរិមាណទំនិញ ក៏កំពុងពង្រីកផងដែរ ចំពោះ អាកាសយានដ្ឋានYangon បានដឹកទំនិញ ២៤,០០០ តោនក្នុងឆ្នាំ ២០១៣ ប៉ុន្តែតួលេខនេះកើនឡើងទ្វេដង ដល់ប្រមាណ ៥៥,០០០ តោនក្នុងឆ្នាំ ២០១៧ ។

អាកាសយានដ្ឋាន ទាំង ៣ នេះកំពុងប្រឈមនឹងបញ្ហា សុវត្ថិភាព និងប្រសិទ្ធភាព ដោយសារកង្វះឧបករណ៍រ៉ាដា និងប្រព័ន្ធចាស់។ ដើម្បីដោះស្រាយបញ្ហានេះ Yangon នឹងផ្តល់រ៉ាដា សម្រាប់ការគ្រប់គ្រង ចរាចរណ៍ ផ្លូវអាកាសប្រព័ន្ធដំណើរការ ព័ត៌មាន និងដំណោះស្រាយ ផ្សេងៗ ទៀតតាមរយៈជំនួយអភិវឌ្ឍន៍ ផ្លូវការ (ODA) ដែលផ្តល់ដោយទីភ្នាក់ងារ សហប្រតិបត្តិការ​អន្តរជាតិជប៉ុន (JICA) ៕ ដោយ៖លី ភីលីព

Most Popular

To Top