សេអ៊ូល៖ ប្រធានអ្នកចរចារបស់ក្រុងសេអ៊ូលបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅដាច់ឆ្ងាយពីគ្នាលើកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ស្តីពីការចែករំលែកការចំណាយ សម្រាប់ការថែរក្សាកងទ័ពអាមេរិកចំនួន ២៨.៥០០ នាក់នៅឧបទ្វីបកូរ៉េ។
លោក Jeong Eun-Bo បានធ្វើការកត់សម្គាល់ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិឌុលឡា នៅមុនកិច្ចចរចាស្តីពីការចែករំលែកចំណាយ ការពារជាតិជុំទី ៦ ដែលគ្រោងធ្វើនៅថ្ងៃអង្គារ និងថ្ងៃពុធនេះ ។

លោកបានបញ្ជាក់ថា“ យើងកំពុងស្ថិតក្នុងដំណើរការ បង្រួមភាពខុសគ្នា របស់យើងលើបញ្ហាផ្សេងៗ ប៉ុន្តែវាក៏ជាការពិតដែលយើងបន្តឃ្លាតឆ្ងាយ ពីរបៀបឈានដល់កិច្ចព្រមព្រៀង ដ៏ទូលំទូលាយមួយ”៕ ដោយ ឈូក បូរ៉ា
