បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ បានរាយការណ៍ថា យោងទៅតាមសេចក្តីរាយការណ៍ ពីកាសែតក្នុងស្រុក ប្រទេសជប៉ុនកំពុងតែធ្វើដំណើរ ឆ្ពោះទៅរកការដាក់បម្រាម លើការនាំចូលកូនដ្រូនចិន ។
កាសែតជប៉ុន Asahi Shimbun បានរាយការណ៍ នៅថ្ងៃអង្គារម្សិលមិញនេះថា រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្ស៊ូ អាបេ កំពុងតែធ្វើដំណើរឆ្ពោះទៅរកការគាំទ្រ ចំពោះការអភិវឌ្ឍកូនដ្រូន នៅក្នុងចំណោមក្រុមហ៊ុនក្នុងប្រទេស ស្របពេលជាមួយការ ដកក្រុមហ៊ុនផលិតកូនដ្រូនចិន ចេញពីទីផ្សារជប៉ុន ។
តាមសេចក្តីរាយការណ៍ ពីកាសែតជប៉ុនដដែលនេះ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្ត ដាក់សេចក្តីព្រាងច្បាប់ថ្មីនោះ ទៅឲ្យរដ្ឋសភានៅថ្ងៃចន្ទ ពាក់ព័ន្ធនឹងគោលស្តីពីកូនដ្រូនថ្មី ហើយក្តីព្រួយបារម្ភពីសន្តិសុខជាតិនេះ ត្រូវបានគេលើកឡើងថាជាមូលហេតុ សម្រាប់ផែនការរបស់រដ្ឋាភិបាល៕ ប្រែសម្រួល៖ប៉ាង កុង