បរទេស៖ យោងទៅតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយរបស់ទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា និស្សិតកូរ៉េខាងជើងមកពីសាកលវិទ្យាល័យរាប់ម៉ឺននាក់ កំពុងត្រូវគេបញ្ជូន ឲ្យទៅធ្វើការងារនៅការដ្ឋានសាងសង់ នារដូវរងារនេះ ។
ទីភ្នាក់ងារសារព័ត៌មាន Meari បាននិយាយនៅថ្ងៃអង្គារនេះថា និស្សិតទាំងនោះ កំពុងតែប្រើប្រាស់វិស្សមកាលរបស់ពួកគេ ចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែងរដ្ឋ ក្នុងការកសាងរោងចក្រថាមពល និងកំពុងបង្កើនទិន្នផលនៅអណ្ដូងរ៉ែ និងកសិដ្ឋានសហប្រតិបត្តិការ ។
សាកលវិទ្យាល័យមានចំនួនជាង១០ ដែលរួមបញ្ចូលទាំងសាកលវិទ្យាល័យ Kim Il Sung University នៅក្នុងទីក្រុងព្យុងយ៉ាងផងនោះ បានចូលរួមក្នុងដំណើរកៀរគរពលកម្មស្ម័គ្រចិត្ត ហើយនិស្សិតទាំងនោះ បានចូលរួមធ្វើការងារដោយដៃផ្ទាល់ រួមមានការកាត់បំបែកដុំថ្ម ក្នុងខណៈផ្តល់ឲ្យនូវភាពរឹងមាំនិងភាពក្លាហាន ចំពោះថ្នាក់ការងារ៕ ប្រែសម្រួល៖ប៉ាង កុង