អាមេរិក៖ យន្ដហោះសម័យសង្គ្រាមលោកលើកទី ២ ដែលបានធ្លាក់ចូលទៅក្នុងមហាសមុទ្រ នៅឆ្នេរហាវ៉ៃកាលពី ៧៧ ឆ្នាំមុនត្រូវបានបង្ហាញជាថ្មីម្តងទៀត ក្នុងរូបភាពគួរឲ្យភ្ញាក់ផ្អើល ដោយមានជំនួយពីទិន្នន័យសូណានិងស្កែននៃសមុទ្រនេះ បើយោងតាមការចេញផ្សាយពីគេហ ទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវដោយប្រើស្កែនសារាយ និងទិន្នន័យសូណា ក្រុមជាច្រើនអាចបង្កើតរូបភាព គួរឲ្យភ្ញាក់ផ្អើល និងលម្អិតនៃ Grumman TBF Avenger ដែលបានបាត់ខ្លួននៅឆ្នេរអូហ៊ូហៃ រដ្ឋហាវ៉ៃក្នុងឆ្នាំ ១៩៤២ ។ រូបភាពទាំងនោះបង្ហាញពីស្លាបជិតតួយន្តហោះ និងតួនាវិកនៅតំបន់តែមួយគត់ គឺកាប៊ីនយន្ដហោះ ។
កាលថ្ងៃទី ១១ ខែតុលាឆ្នាំ ១៩៤២ យន្តហោះ TBF-Avenger ចំនួន៣គ្រឿងរបស់សហរដ្ឋអាមេរិកពីកងវរសេនាតូច VT-3 បានប៉ះទង្គិចគ្នាអំឡុងពេល ហ្វឹកហាត់ហោះហើរចេញពី ស្ថានីយទ័ពអាកាស Kaneohe ដោយបញ្ជូន Grumman TBF Avenger ទៅផ្នូរទឹកដែលមានកម្ពស់ ៣០០ ហ្វីតពីក្រោមផ្ទៃទឹក ។

យន្តហោះ២គ្រឿងបានធ្លាក់ចូល ក្នុងទឹកភ្លាមៗពេលមាន ហេតុការណ៍កើតឡើង ។ សមាជិកនាវិកទាំង ៦ នាក់នៃយន្ដហោះទាំង២នាក់នេះបានស្លាប់ ហើយនៅតែបាត់ខ្លួននៅឡើយ ចំពោះនាវិកនៃយន្ដហោះទី៣ បានរត់គេចខ្លួនហើយ នៅទីបំផុតត្រូវបានគេជួយសង្គ្រោះ ៕ ដោយ៖លី ភីលីព
