សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិទីក្រុងសេអ៊ូលបានឲ្យដឹងថាសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបានធ្វើឡើងកាលពីឆ្នាំមុនមិនបានថយចុះទាំងចំនួន ឬកម្លាំងនោះទេ បើប្រៀបធៀបទៅនឹងឆ្នាំមុន ៗ ទោះបីជាមានខ្លះត្រូវបានកែប្រែ ដើម្បីគាំទ្រកិច្ចប្រឹងប្រែងការទូតជាមួយកូរ៉េខាងជើងក៏ដោយ។
លោក Jeong Kyeong-doo បានធ្វើការកត់សម្គាល់នៅក្នុងសារអបអរសាទរនៅក្នុងសន្និសីទរយៈពេល ២ ថ្ងៃដែលបានចាប់ផ្តើមនៅក្នុងទីក្រុងសេអ៊ូលនៅថ្ងៃនោះ។ វេទិកាក្រោមប្រធានបទសន្តិភាពលើឧបទ្វីបកូរ៉េត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវកូរ៉េ សម្រាប់យុទ្ធសាស្ត្រជាតិ និងសហរដ្ឋអាមេរិក។
លោក Robert Abrams មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងត្បូងបានលើកឡើងថា កាលពីមុន ចំនួននិងកម្លាំងនៃសមយុទ្ធរួមគ្នារវាងកូរ៉េ – អាមេរិក មិនដែលមានការថយចុះនោះទេ បើនិយាយអំពីសមយុទ្ធកម្រិត កងវរសេនាតូចវិញ ការធ្វើសមយុទ្ធជាង ១០០ ជុំត្រូវបានធ្វើឡើងនៅឆ្នាំចុងក្រោយនេះ ដែលជាចំនួនមួយធំជាងពីមុន៕ ដោយ ឈូក បូរ៉ា