KOBE៖ ព្រឹត្តិការណ៍នានាត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ដើម្បីប្រារព្ធខួបលើកទី ២៥ នៃការរញ្ជួយដី Great Hanshin ក្នុងខេត្ត Hyogo នៅប្រទេសជប៉ុន ដែលមានមនុស្សរាប់ម៉ឺននាក់ ចូលរួមពឹ្រត្តិការណ៍នេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ការរញ្ជួយដីកម្រិត៧,៣ រ៉ិចទ័រដែលបានកើតឡើងនៅម៉ោង ៥ និង ៤៦ នាទី នៅថ្ងៃទី ១៧ ខែមករាឆ្នាំ ១៩៩៥ បានសម្លាប់មនុស្សចំនួន៦,៤៣៤ នាក់នៅក្នុងខេត្ត Hyogo និងតំបន់ជិតខាង។ ពិធីមួយត្រូវបានធ្វើឡើងនៅឧទ្យាន Higashi Yuenchi ក្នុង Kobe ដោយមានចង្គៀងគោមឫស្សីចំនួន៧,០០០ ត្រូវបានគេដាក់នៃតួលេខ ១,១៧ (កាលបរិច្ឆេទនៃការរញ្ជួយ) និង kanji character hikari (ពន្លឺ) ក្នុងការចងចាំជនរងគ្រោះ។

ទន្ទឹមនឹងនេះដែរនៅក្នុងឧទ្យានមួយនៅ Itami មានទៀនចំនួន ៦,៤៣៤ ត្រូវបានគេដាក់បំភ្លឺដើម្បីគោរពដល់អ្នកស្លាប់។ ព្រះអង្គម្ចាស់ Fumihito និងព្រះនាង Kiko ក៏នឹងចូលរួមក្នុងពិធីរម្លឹកកអនុស្សាវរីយ៍មួយដែលនឹងត្រូវរៀបចំឡើងដោយរដ្ឋាភិបាលនៃខេត្ត Hyogo នៅថ្ងៃសុក្រ។
ការរញ្ជួយនេះបានធ្វើឲ្យអ្នករស់នៅក្នុងអគារសំប៉ែតរាបស្មើ ដូចផ្លូវហាយវេ និងផ្លូវដែក ខណៈអគ្គិភ័យបានឆាបឆេះផ្ទះឈើ ដែលដួលរលំ និងផ្សែងអ័ព្ទខ្មៅងងឹតមេឃ។ ការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់តំបន់កំពង់ផែដឹកទំនិញជិត៣០០ ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទីក្រុង ដោយបណ្តាលឲ្យប្រជាជនភៀសខ្លួនចេញពីខែ និងឆ្នាំបន្ទាប់។

យោងតាមមន្រ្តីទីក្រុងបានឲ្យដឹងថា ប្រជាជននៅកូបេប្រហែល ៤០ភាគរយបានកើតមកបន្ទាប់ពីមានការរញ្ជួយដី ឬផ្លាស់ទៅទីក្រុងក្នុងប៉ុន្មានឆ្នាំ បន្ទាប់ពីគ្រោះមហន្តរាយនេះ៕ ដោយ៖លី ភីលីព
