សេអ៊ូល៖ ក្រសួងការបរទេសបាន្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថាភាពខុសគ្នានៅតែមានរវាងប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកលើវិធី ដើម្បីចែករំលែកថ្លៃដើមសម្រាប់ការឈរជើងរបស់កងទ័ពអាមេរិកនៅក្នុងប្រទេសកូរ៉េ បន្ទាប់ពីបញ្ចប់ការចរចារចុងក្រោយនៅក្នុងទីក្រុងវ៉ាស៊ីនតោន។
ក្រុមទាំងពីរដឹកនាំដោយជុង អ៊ុនបូ នៅខាងកូរ៉េខាងត្បូង និងជេម ឌឺហត នៅខាងសហរដ្ឋអាមេរិកបានធ្វើកិច្ចចរចាលើកទី ៦ របស់ពួកគេនៅថ្ងៃអង្គារ និងថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីបន្តកិច្ចព្រមព្រៀង ស្តីពីវិធានការពិសេសរបស់ប្រទេស។
ក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា“ ភាគីទាំងពីរបានពង្រីកការយល់ដឹង និងការព្រមព្រៀងគ្នាទៅវិញទៅមកប៉ុន្តែបានបញ្ជាក់ថានៅតែមានភាពខុសគ្នារវាងពួកគេ” ៕ ដោយ ឈូក បូរ៉ា