ព្រឹត្តិការណ៍

មើលឃើញពីអវកាស៖ ផ្កាយរណបចាប់បានរូបភាពភ្លាមៗ ពីការផ្ទុះភ្នំភ្លើង Huge Taal នៅហ្វីលីពីនដោយផ្ទុះបញ្ជូនផេះ និងសាន់ធ័រទៅក្នុងបរិយាកាស

ហ្វីលីពីន៖ ភ្នំភ្លើង Huge Taal នៅប្រទេសហ្វីលីពីន បានភ្ញាក់ពីការងងុយគេង រយៈពេល ៤៣ ឆ្នាំមកហើយ កាលពីសប្តាហ៍មុនផ្កាយរណបមួយ បានចាប់យកព្រឹត្តិការណ៍ នៃការផ្ទុះភ្នំភ្លើងទាំងមូលពីទីអវកាសនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការផ្ទុះនេះត្រូវបានកត់ត្រា ដោយផ្កាយរណប Himawari-8 របស់ប្រទេសជប៉ុនត្រូវបានបង្កើតឡើង ដោយចលនាបានបង្ហាញពីភ្នក់ភ្លើង ដែលបានរាលដាលនៅថ្ងៃទី១២ និង១៣ ខែមករា ឆ្នាំ២០២០នេះ ។ ភ្នំភ្លើងដ៏ធំនេះបានបញ្ជូនផេះចម្ងាយ៩ ម៉ាយល៍ទៅក្នុងអាកាសដោយអមដោយប្រភពកម្អែល ភ្នំភ្លើងដែលបង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះ ។

ពពកផេះបានបក់បោកចម្ងាយ ជាង ៦០ គីឡូម៉ែត្រភាគខាងជើងនៃភ្នំភ្លើងនេះ ដែលបានទៅដល់ទីក្រុងម៉ានីល និងបានបិទអាកាសយានដ្ឋាន ដ៏សំខាន់របស់ប្រទេសនេះ ដោយជើងហោះហើររាប់រយជើង ត្រូវបានលុបចោល ។ មិនទាន់មានសេចក្តីរាយការណ៍ ពីការស្លាប់ និងរបួសនៅឡើយទេ ប៉ុន្តែអាជ្ញាធរកំពុងតែប្រញាប់ប្រញាល់ ជម្លៀសអ្នកភូមិជាង ៦០០០ នាក់ចេញពីកោះភ្នំភ្លើងនៅកណ្តាលបឹង ដែលជាធម្មតាជាកន្លែងទេសចរណ៍ ដ៏ពេញនិយមមួយ៕ ដោយ៖លី ភីលីព

Most Popular

To Top