បរទេស៖ មន្ទីរបញ្ចកោណ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា កងទ័ពសហរដ្ឋអាមេរិក ចំនួន១១នាក់ បានរងរបួស ក្រោយពីមានការវាយប្រហារមីស៊ីលអ៊ីរ៉ង់ ចំនួនពីរលើក ទៅលើមូលដ្ឋានយោធាដែលអាមេរិកគ្រប់គ្រងចំនួនពីរកន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីសប្ដាហ៍មុន។
ក្រសួងការពារជាតិអាមេរិក បាននិយាយយ៉ាងដូច្នេះថា បុគ្គលិកយោធាអាមេរិកចំនួន១១នាក់ ត្រូវបានព្យាបាលរោគសញ្ញកម្លកខួរ ក្រោយពីអ៊ីរ៉ង់បានបាញ់មីស៊ីល ផ្លោងទៅលើមូលដ្ឋានយោធា al-Asad និងមូលដ្ឋានយោធា Erbil កាលពីថ្ងៃទី០៨ ខែមករា ដែលជាការវាយប្រហារសងសឹក ចំពោះការវាយប្រហារតាមអាកាសរបស់អាមេរិក កាលពីប៉ុន្មានថ្ងៃមុននោះ សម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់មួយរូប។
មន្ត្រីនាំពាក្យទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក លោក បានមានប្រសាសន៍ប្រាប់ដូច្នេះថា “ស្របពេលដែលគ្មានបុគ្គលិកយោធាអាមេរិកណាម្នាក់ស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍វាយប្រហាររបស់អ៊ីរ៉ង់កាលពីថ្ងៃទី០៨ ខែមករានោះ បុគ្គលិកយោធាមួយចំនួន ត្រូវបានព្យាបាល សម្រាប់រោគសញ្ញាកម្លកខួរ បណ្ដាលមកពីសម្លេងផ្ទុះ ហើយនៅតែកំពុងស្ថិតនៅក្រោមការ វាយតម្លៃនៅឡើយ”៕