ព្រឹត្តិការណ៍

Donald Trump ធ្លាប់ជួយអភិបាលរដ្ឋ Dakota ដោះស្រាយបញ្ហាបរិស្ថាន​ រឿងបាញ់កាំជ្រួច នៅ Mt Rushmore

អាមេរិក៖​ សុន្ទរកថាមួយ នៅសេតវិមាន ប្រកាសពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មថ្មី ជាមួយចិន លោក Donald Trump បានពណ៌នាពីរបៀប ដែលលោកបានជួយ លោក Kristi Noem អភិបាលរដ្ឋ South Dakota ដោះស្រាយបញ្ហាបរិស្ថាន ជាមួយការហាមឃាត នៃបាញ់កាំជ្រួច ឲ្យចេញឆ្ងាយពី Mt Rushmore អស់រយៈពេលជិតមួយទសវត្សរ៍ បើយោងតាមការចេញផ្សាយ​ ពីគេហទំព័រឌៀលីម៉ែល។

ការហាមឃាត់នេះ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០០៩ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រ និងអ្នកអភិរក្សឧទ្យាន មានការព្រួយបារម្ភ ពីការកើនឡើង ចំនួនដើមឈើ ដែលបានងាប់ នៅក្នុងឧទ្យាននេះ ដោយបណ្តាលមកពី ការរាតត្បាត នៃសត្វស្លាបស្រល់ខាងត្បូង ដែលបង្កហានិភ័យយ៉ាងខ្លាំង។

បន្ទាប់ពីលោកស្រីអភិបាល Noem ត្រូវបានគេបោះឆ្នោត ជ្រើសរើសជាអភិបាលរដ្ឋ នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ហើយលោកស្រី បានទៅដល់សេតវិមាន ដើម្បីសុំឲ្យជួយ ជុំវិញការហាមឃាត់នេះ។

នេះបើយោងតាមរបាយការណ៍ របស់ទូរទស្សន៍ CNNថា លោក Trump បាននិយាយថា “តើអ្នកគិតថា យើងអាចទទួលបានកាំជ្រួច ត្រឡប់មកវិញនៅភ្នំ Rushmore ដែរឬទេ? ពួកគេមិនបាននៅទីនោះ អស់រយៈពេល២០ឆ្នាំហើយ ហើយខ្ញុំបាននិយាយថា “ ហេតុអ្វី?” ហេតុផលបរិស្ថាន។ អ្នកមានន័យថា អ្នកមិនអាចមានកាំជ្រួច ដោយសារតែហេតុផលបរិស្ថាន? នាងនិយាយថា “ មែនហើយ”៕ ដោយ៖លី ភីលីព

Most Popular

To Top