ម៉ិចស៊ិកូ៖ការសិក្សាថ្មីមួយនៃការបញ្ចេញ ឧស្ម័នបុរាណបានរកឃើញថា អាចម៍ផ្កាយមួយត្រូវស្តីបន្ទោសចំពោះ ការធ្វើឲ្យផុតពូជសតវដាយ ណូស័រជាជាងភ្នំភ្លើង ក្រោយពីក្រុមអ្នកស្រាវជ្រាវ ចំណាយពេលជាយូរក្នុងការស្រាវជ្រាវរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ដាយណូស័របានផុតពូជពីដោយការវាយប្រហារ របស់អាចម៍ផ្កាយកាលពី ៦៦ លានឆ្នាំមុន នៅពេលផ្ទាំងថ្មទំហំទីក្រុងបានធ្លាក់ ចូលឆ្នេរសមុទ្រម៉ិចស៊ិកូក្បែរ ទីប្រជុំជន Chicxulub ។ វាបានបញ្ចេញធូលី និងពពកផេះបណ្តាល ឲ្យមានការប្រែប្រួលអាកាសធាតុ និងបំផ្លាញជីវិតសត្វ រុក្ខជាតិប្រមាណ ៧៥ ភាគរយ។
វាត្រូវបានគេលើកឡើងថា កម្អែលភ្នំភ្លើងចេញពីតំបន់ ភ្នំភ្លើងមួយ នៅក្នុងប្រទេស ឥណ្ឌាត្រូវបានគេស្គាល់ថា Deccan Traps បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនសីតុណ្ហភាព ពិភពលោក។ ទោះយ៉ាងណាអ្នកស្រាវជ្រាវ អាមេរិកបានរកឃើញថា ការបញ្ចេញឧស្ម័ន ភាគច្រើនកើតឡើង ជាយូរមកហើយមុនពេល ផុតពូជដ៏ធំដែលត្រូវបាន គេស្គាល់ថា ជាព្រឹត្តិការណ៍ Cretaceous-Paleogene (K-Pg) ។
ក្រុមអន្តរជាតិបានសន្និដ្ឋានបាននិយាយថា ដោយមើលឃើញពី ផលប៉ះពាល់បរិស្ថាននៃភ្នំភ្លើងនេះ ទំនងជាមិនបានរួមចំណែក ដល់ការស្លាប់របស់ ដាយណូស័រនោះទេ៕