ព្រឹត្តិការណ៍

Harvard ចេញនូវសំណើ រ៉ាឌីកាល់មួយ ដើម្បីសម្របសម្រួល លទ្ធិប្រជាធិបតេយ្យ របស់អាមេរិក ដែលបាក់បែក

អាមេរិក៖ សាកលវិទ្យាល័យហាវឺដ “Harvard” ចេញផ្សាយសំណើរ៉ាឌីកាល់ ដើម្បីសម្របសម្រួលល ទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ដែលបែងចែកវ៉ាស៊ីនតោនឌីស៊ី បញ្ជូលរដ្ឋថ្មីចំនួន១២៧ បន្ថែមសំឡេងគាំទ្រ គ្រប់គ្រាន់នៅក្នុងសភា ដើម្បីសរសេររដ្ឋធម្មនុញ្ញឡើងវិញ និងលុបបំបាត់ច្បាប់ មហាវិទ្យាល័យបោះឆ្នោត បើយោងតាមការចេញផ្សាយ ពីគេហទំព័រ ឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា សភាចាំបាច់ត្រូវអនុម័តច្បាប់កាត់បន្ថយ ទំហំនៃទីក្រុងវ៉ាស៊ីនតោនឌីស៊ី គ្រាន់តែអគារសហព័ន្ធស្នូល ២-២ និងប្រកាសសង្កាត់ចំនួន ១២៧ របស់ខ្លួនជារដ្ឋ ។ រដ្ឋថ្មីទាំងនេះនឹងបន្ថែមសំឡេគាំទ្រ គ្រប់គ្រាន់សម្រាប់សភា ដើម្បីសរសេររដ្ឋធម្មនុញ្ញឡើងវិញ តាមរបៀបមួយដែលរាល់ការបោះឆ្នោត ទាំងអស់ស្មើគ្នាដោយផ្តល់សច្ចាប័ន លើវិសោធនកម្មចំនួន៤ ។

ផែនការនេះតម្រូវឲ្យមានតំណាងស្មើគ្នាទាំងនៅក្នុងព្រឹទ្ធសភា និងសភាដោយជំនួសមហាវិទ្យាល័យបោះឆ្នោត ដោយការបោះឆ្នោតដែលមានប្រជាប្រិយ និងការកែប្រែ “ ដំណើរការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញធានាថា កំណែទម្រង់នាពេលអនាគត ត្រូវបានផ្តល់សច្ចាប័ន ដោយរដ្ឋដែលតំណាងឲ្យជនជាតិ អាមេរិកាំងភាគច្រើន ។

អ្នកនិពន្ធនៃសំណើនេះ ស្នើឲ្យបែងចែក D.C. នៅក្នុងរដ្ឋ ពីព្រោះវាជាតំបន់តែមួយគត់ នៅសហរដ្ឋអាមេរិកអាចធ្វើវាដោយស្របច្បាប់ ហើយរាល់អនុភាគនីមួយៗ បានបោះឆ្នោតយ៉ាងច្រើនលើសលប់ សម្រាប់គណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ។ យោងទៅតាមអ្នកសរសេរអនាមិកថា គណបក្សកុម្មុយនិស្តប្រជាធិបតេយ្យ នៅក្នុងសភាអាចមានទំនុកចិត្តថា រដ្ឋថ្មីដែលបានបង្កើត នៅក្នុងស្រុកនឹងជ្រើសរើសគណៈប្រតិភូ ដែលមានគំនិតដូចគ្នាទៅសភា ៕ ដោយ៖លី ភីលីព

Most Popular

To Top