នាថ្ងៃទី១ខែកុម្ភៈក្នុងឆ្នាំ ១៨៨៤ ផ្នែកដំបូងនៃសៀវភៅ ដែលត្រូវបានគេហៅថា វចនានុក្រមអង់គ្លេស Oxford English Dictionay (OED) គឺត្រូវបានគេបោះពុម្ពផ្សាយ និងជាវចនានុក្រមដ៏ពេញលេញ និងត្រឹមត្រូវបំផុតនៃភាសាអង់គ្លេស ។
ប្រវត្តិសាស្ត្រក៏ធ្លាប់បានសរសេរដែរថា ទោះបីជាយ៉ាងណាក្តីផែនការ សម្រាប់ការផលិតវចនានុក្រមមួយនេះ គឺត្រូវបានចាប់ផ្ដើមដំបូងតាំងពីនៅឆ្នាំ១៨៥៧មកម្ល៉េះ នៅពេលដែលសមាជិកនៃសង្គមអ្នកប្រាជ្ញរបស់ទីក្រុងឡុងបានជឿថា គ្មានវចនានុក្រមភាសាអង់គ្លេស ដែលមានកំហុសឆ្គងទាន់សម័យនៅឡើយ ហើយក៏បានសម្រេចបង្កើតសៀវភៅ ដែលគ្របដណ្តប់លើវាក្យស័ព្ទទាំងអស់ ដែលមានទាំងសល់ពីសម័យអង់ក្លូសាកសុនAnglo Saxonឆ្នាំ ១១៥០ នៃគ្រិស្តសករាជដើម្បីប្រើប្រាស់នាពេលនោះ ។
សព្វថ្ងៃនេះ OED គឺជាឧបករណ៍ចុងក្រោយ សម្រាប់បកអត្ថន័យនៃពាក្យទាំងឡាយ និងក៏ដូចជាការបញ្ចេញសំឡេង និងជាងកន្លះលានពាក្យពីពេលអតីតកាលបច្ចុប្បន្ន និងទៅថ្ងៃអនាគតផងដែរ។
ប្រែសម្រួល:ស៊ុនលី