វ៉ាស៊ីនតោន៖ អនុប្រធាននៃអគ្គសេនាធិការចំរុះសហរដ្ឋអាមេរិកបានឲ្យដឹងថាលោកមាន“ ទំនុកចិត្ត ១០០ ភាគរយ” លើសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការការពារខ្លួនពីមីស៊ីលថ្មីរបស់កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

នាយឧត្តមសេនីយ៍ John Hyten បានធ្វើការកត់សម្គាល់នៅក្នុងសិក្ខាសាលាមួយនៅឯមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិដោយកត់សម្គាល់ថា កូរ៉េខាងជើងបានបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមីស៊ីលរបស់ខ្លួន។

លោកបាននិយាយសំដៅដល់ប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកថា “ខ្ញុំមិននិយាយ ១០០ ភាគរយញឹកញាប់ទេ ខ្ញុំមានទំនុកចិត្ត ១០០ ភាគរយលើសមត្ថភាពទាំងនោះប្រឆាំងនឹងកូរ៉េខាងជើង”៕ ដោយ ឈូក បូរ៉ា
