សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ថា ចំនួននៃអ្នករត់ចោលជួរដែលជាជនជាតិកូរ៉េខាងជើង ទៅកាន់ទឹកដីនៃប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះក្នុងកម្រិតមួយទាបបំផុត នៅក្នុងរយៈពេលជិត២ទសវត្សរ៍គិតត្រឹមឆ្នាំមុន ។ រដ្ឋាភិបាលក្រុងសេអ៊ូល បានឲ្យដឹងកាលពីថ្ងៃចន្ទថាយ៉ាងដូច្នេះ ដោយបន្តធ្លាក់ចុះទៀតដោយផ្អែកលើនិន្នាការរបស់ក្រុងព្យុងយ៉ាង ដែលបង្កើនការត្រួតពិនិត្យទៅលើចលនារត់ចេញ ។
យោងតាមទិន្នន័យដែលបានប្រកាសដោយ ក្រសួងបង្រួបបង្រួម បានឲ្យដឹងថា ពលរដ្ឋកូរ៉េខាងជើងប្រមាណ១.០៤៧នាក់ បានមកដល់សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ កាលពីឆ្នាំមុន ដោយទាបជាងឆ្នាំ២០១៨ ដែលមានចំនួន១.១៣៧នាក់ ។
វាជាតួលេខដែលទាបបំផុត គិតចាប់តាំងពីឆ្នាំ២០០១ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-21_13-39-21-1024x668.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)