បរទេស៖ លោក Praveen Pathak ជាអគ្គនាយកផ្នែកទីផ្សារនិងការនាំចេញ នៃក្រុមហ៊ុនរួមគ្នារវាងរុស្ស៊ីនិងឥណ្ឌា ឈ្មោះ BrahMos Aerospace បានមានប្រសាសន៍ថា កុងត្រាដំបូង ក្នុងការផ្គត់ផ្គង់មីស៊ីលរុស្ស៊ី-ឥណ្ឌា BrahMos ទៅឲ្យប្រទេសទី៣ គឺត្រូវបានគេគ្រោងចុះហត្ថលេខា នៅក្នុងនិទាឃរដូវ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះ ដោយមិនផ្តល់សេចក្តីលម្អិត លើអ្វីដែលប្រទេសគ្រោងទិញ យកមីស៊ីលរុស្ស៊ី-ឥណ្ឌានោះថា “យើងរំពឹង នឹងធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅពេលណាមួយ ក្នុងខែមេសា ឬក៏ក្នុងខែឧសភា”។
គួរបញ្ជាក់ថា មីស៊ីល នេះ គឺត្រូវបានអភិវឌ្ឍផលិត ដោយសមាគមស្រាវជ្រាវនិងផលិតកម្មនៃការកសាងម៉ាស៊ីនរបស់ប្រទេសរុស្ស៊ី និងអង្គការស្រាវជ្រាវ និង អភិវឌ្ឍន៍ការពារជាតិរបស់ប្រទេសឥណ្ឌា ហើយរបស់គ្រាប់មីស៊ីលនេះ គឺបានមកពីទន្លេពីរ គឺទន្លេ Brahmaputra របស់ប្រទេសឥណ្ឌា និងទន្លេ Moskva របស់ប្រទេសរុស្ស៊ី៕ ប្រែសម្រួល៖ប៉ាង កុង