បរទេស៖ ការសិក្សានេះត្រូវបានធ្វើឡើងមុនពេលការធ្វើឃាតមេបញ្ជាការកំពូលរបស់កងកម្លាំងពិសេស Quds របស់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់គឺលោក Qasem Soleimani ដែលបានស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅអាកាសយានដ្ឋានអន្តរជាតិ Baghdad កាលពីថ្ងៃទី ៣ ខែមករា តាមបញ្ជារបស់ប្រធានាធិបតី លោក ដូណាល់ត្រាំ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមការសិក្សាមួយដែលធ្វើឡើងដោយអង្គការក្រៅរដ្ឋាភិបាលអង់គ្លេស Drone Wars បានអោយដឹងថា ការប្រើប្រាស់យានអវកាសគ្មានមនុស្សបើក (UAV) ធ្វើការវាយប្រហារដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស សម្រាប់ការសម្លាប់គោលដៅ « បានក្លាយជារឿងរធម្មតា និងត្រូវបានទទួលយក ដែលកំពុងតែលុបបំបាត់នូវបទដ្ឋានសិទ្ធិមនុស្ស»។
ការស្ទង់មតិនេះផ្តោតជាពិសេសទៅលើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ចក្រភពអង់គ្លេសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Daesh មួយចំនួនដែលត្រូវបានធ្វើឡើងនៅចន្លោះឆ្នាំ ២០១៥ និង ២០១៨ រួមមានការស្លាប់យុវជនដើមកំណើតអង់គ្លេស Reyaad Khan និង Ruhul Amin ។
ការសិក្សានេះបានអះអាងថា វាគឺជាចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក ដែលបានបង្កើត“ ជាការនិទានកថាដ៏ងាយស្រួលមួយសម្រាប់ការសំលាប់ [ដោយយន្តហោះគ្មានមនុស្សបើក]” អំឡុងពេលមានជម្លោះជាមួយពួកឧទ្ទាម Daesh។
អ្នកនិពន្ធរបាយការណ៍ Joanna Frew បានអះអាងថា ការវាយប្រហារបែបនេះធ្វើកាន់ខ្លាំងឡើងជាលំដាប់ដោយសារកត្តាធំ ៗ រួមមានការឃោសនារបស់រដ្ឋាភិបាល ការសំងាត់ជាផ្លូវការ និងការក្តោបព័ត៌មានដែលមិនលំអៀង។
ដោយសំដៅទៅលើការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ដែលមានឋានៈខ្ពស់ដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកកាលពីដើមខែនេះ លោក Frew បាននិយាយថា “ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះយើងបានឃើញច្បាស់ ថាតើសហរដ្ឋអាមេរិកមានឆន្ទៈក្នុងការបាញ់សំលាប់ដោយក្រុមប្រដាប់អាវុធនៃយន្តហោះគ្មានមនុស្សបើក៕ ប្រែសម្រួលៈ ណៃ តុលា