សេអ៊ូល៖ ក្រសួងការពារជាតិបាន ឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងកែប្រែសមយុទ្ធរួមគ្នា នៅរដូវផ្ការីកខាងមុខនេះ ដើម្បីគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែង ការទូតក្នុងការរំសាយ អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។
ចាប់តាំងពីដំណើរការ ចរចានុយក្លេអ៊ែរ បានចាប់ផ្តើម នៅក្នុងឆ្នាំ ២០១៨ មកកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើមាត្រដ្ឋាន ថយក្រោយឬធ្វើការកែប្រែផ្សេងទៀត ចំពោះសមយុទ្ធយោធារួមគ្នា ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីបញ្ចៀសការបង្កហេតុ របស់ក្រុងព្យុងយ៉ាង ដែលបានធ្វើការរិះគន់ជាយូរមកហើយថា ជាសមយុទ្ធសម្រាប់ ការលុកលុយ។
មន្ត្រីជាន់ខ្ពស់ក្រសួង បានឲ្យដឹងថា “យើងបានរៀបចំយ៉ាងរលូន សម្រាប់សមយុទ្ធរួម ដែលបានគ្រោងទុក ប្រសិនបើកិច្ចប្រឹងប្រែង ការទូតកំពុងដំណើរការយើង នឹងធ្វើសមយុទ្ធនៅក្នុងព្រំដែន ដែលត្រូវព្រមព្រៀង គ្នារវាងខាងត្បូង និងសហរដ្ឋអាមេរិក”៕ដោយ ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
													 
						 
													 
						 
													 
						 
													 
						