ព្រឹត្តិការណ៍

ក្រុងបាងកក ចាប់អ្នកជិះម៉ូតូ លើចិញ្ចើមផ្លូវបានជិត ៣ម៉ឺនាក់ និងពិន័យជាប្រាក់ បានជាង ២១លានបាត

Bangkok Post៖ រដ្ឋបាលក្រុង បាងកក (BMA) ប្រមូលប្រាក់បានជាង ២១.៥ លានបាត ជាប្រាក់ពិន័យ ពីអ្នកជិះម៉ូតូរាប់ពាន់នាក់ ដែលមិនអើពើនឹងច្បាប់ ហើយជិះលើផ្លូវខឿនសម្រាប់ ថ្មើជើង ឬចិញ្ចើមថ្នល់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អភិបាលរងក្រុង បាងកកលោក Sakoltee Phattiyakul បាននិយាយថា ការផាកពិន័យត្រូវបាន ប្រមូលចាប់តាំង ពីរដ្ឋបាលក្រុងបាងកក បានចាប់ផ្តើម យុទ្ធនាការប្រឆាំងនឹងអ្នកជិះម៉ូតូជិះលើ ចិញ្ចើមផ្លូវ កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១៨ ។ ការពិន័យ ក្នុងពេលបង្ក្រាប បានកើនឡើងពី ៥០០បាត ទៅ ១.០០០ បាត។

រហូតមកដល់ថ្ងៃអាទិត្យ មន្ត្រីក្រុងបាន ចាប់អ្នកជិះចំនួន ២៨.៧៧៥ នាក់ នៅលើចិញ្ចើមផ្លូវ ឬប៉ុនប៉ងជិះ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top