ព្រឹត្តិការណ៍

សមាជិកសភា អ៊ីរ៉ង់ ប្រកាសផ្តល់រង្វាន់ ៣លាន ដុល្លារ ដល់អ្នកដែល សម្លាប់ លោក ត្រាំ បាន

បរទេស៖យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានពាក់កណ្ដាលផ្លូវការអ៊ីរ៉ង់ បានឲ្យដឹងថាសមាជិកសភាអ៊ីរ៉ង់មួយរូប នៅពេលថ្មីៗនេះ បានធ្វើការប្រកាសថា នឹងផ្តល់រង្វានជាប្រាក់ចំនួន៣លានដុល្លារ ឲ្យដល់អ្នកណាក៏ដោយ ដែលសម្លាប់លោក ត្រាំ បាន។ 

ទីភ្នាក់ងារសារព័ត៌មានរបស់ ប្រទេសអ៊ីរ៉ង់ ឈ្មោះ ISNA បានរាយការណ៍ថា លោក Ahmad Hamzeh បាននិយាយប្រាប់ដល់រដ្ឋសភាយ៉ាងដូច្នេះថា ក្នុងនាមជាប្រជាជនខេត្ត Kerman យើងនឹងផ្តល់ប្រាក់សុទ្ធចំនួន៣លាន ដុល្លារ ដល់អ្នកណាដែលសម្លាប់លោក ត្រាំ បាន”។ 

ប៉ុន្តែលោកមិនបានផ្តល់សេចក្តីលម្អិតថា តើវាជាការសម្រេចចិត្តធ្វើឡើងដោយថ្នាក់ដឹកនាំអ៊ីរ៉ង់ ដើម្បីគម្រាមប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នោះទេ។ 

គួរបញ្ជាក់ថា ខេត្ត Kerman គឺជាទឹកដីកំណើតរបស់លោក Qassem Soleimani ជាមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំង Quds Force របស់អ៊ីរ៉ង់ ដែលត្រូវកូនដ្រូនអាមេរិកសម្លាប់ នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករាកន្លងទៅ៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top