ព្រឹត្តិការណ៍

សមាជិកសភា អ៊ីរ៉ង់៖អ៊ីរ៉ងនឹងត្រូវ បានការពារ ប្រសិនបើមាន អាវុធនុយក្លេអ៊ែ

បរទេស៖យោងតាមទីភ្នាក់ងារសារព័ត៌មាន ISNA សមាជិកសភាអ៊ីរ៉ង់ បាននិយាយប្រាប់ រដ្ឋសភានៅថ្ងៃអង្គារនេះថា ប្រទេសអ៊ីរ៉ង់នឹងត្រូវបានការពារ ពីការគម្រាមកំហែង ប្រសិនបើខ្លួនមានអាវុធនុយក្លេអ៊ែ ហើយលោកបានបន្ថែមទៀតថា ប្រទេសអ៊ីរ៉ង់គួរតែកសាងផលិត មីស៊ីលជាមួយក្បាលគ្រាប់មិនធម្មតា។ 

សមាជិកសភាអ៊ីរ៉ង់រូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើយើងមានអាវុធនុយក្លេអ៊ែនៅក្នុងពេលបច្ចុប្បន្ននេះ យើងនឹងត្រូវបានការពារពីការគម្រាមកំហែងនានា យើងគួរតែដាក់ផលិតកម្មមីស៊ីលវាយប្រហារ ក្នុងចម្ងាយឆ្ងាយ ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់ មិនធម្មតា នៅលើរបៀបវារៈរបស់យើង ហើយនេះគឺជា សិទ្ធិធម្មជាតិរបស់យើង”។ 

គួរបញ្ជាក់ថា ប្រទេសលោកខាងលិច ជាយូរមកហើយ បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ ពីបទស្វះស្វែងអភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែប៉ុន្តែមេដឹកនាំអ៊ីរ៉ង់ ជារឿយៗបានបដិសេធអំពីរឿងនេះ ដោយនិយាយថា កម្មវិធីនុយក្លេអ៊ែជាតិ មានគោលដៅសន្តិភាពតែម្យ៉ាង៕ 

Most Popular

To Top