បរទេស៖មន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង នៅពេលថ្មីៗនេះ បានចូលរួមក្នុងសមយុទ្ធប្រឆាំងនាវាមុជទឹកពហុភាគីដឹក នាំដោយសហរដ្ឋអាមេរិក រួមជាមួយប្រទេសជប៉ុននិងប្រទេសដៃគូផ្សេងដទៃទៀត នៅដែនទឹកក្បែរតំបន់ឆ្នេររបស់កោះហ្គាម។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែតផ្លូវការកូរ៉េខាងត្បូង ឈ្មោះ យុនហាប់ នៅថ្ងៃទី២១ ខែមករាឆ្នាំ២០២០ មន្ត្រីយោធាជើងទឹកមួយរូបបាននិយាយប្រាប់ថា នេះគឺជាលើកដំបូង ដែលប្រទេសកូរ៉េខាងត្បូង បានចូលរួមក្នុងសមយុទ្ធនេះ ហើយទ័ពជើងទឹកកូរ៉េខាងត្បូងបានបញ្ជូនយន្តហោះល្បាត P-3C ទៅចូលរួមមួយគ្រឿង។
គួរបញ្ជាក់ថា សមយុទ្ធ ឈ្មោះ នាគសមុទ្រ ដែលបានចាប់ផ្តើមនៅថ្ងៃចន្ទ ហើយប្រព្រឹត្តទៅរហូតដល់ចុងខែនេះ ដោយមានការចូលរួមពីប្រទេសអូស្ត្រាលី និងនូវែលសេឡង់នោះ គឺត្រូវបានគេរចនាបង្កើតឡើង ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវចំណងមិត្តភាពដែនសមុទ្រ និងកសាងសមត្ថភាពសង្គ្រាមប្រឆាំងនាវាមុជទឹក៕ រែសម្រួល៖ប៉ាង កុង