ព្រឹត្តិការណ៍

ជប៉ុនចាំឃ្លាំមើលការឆ្លើយតប របស់ទីក្រុងសេអ៊ូល ស្របពេលបញ្ជូនកម្លាំង ទៅមជ្ឈិមបូព៌ា

បរទេស៖ ប្រទេសជប៉ុន បាននិយាយនៅថ្ងៃពុធម្សិលមិញនេះថា ខ្លួននឹងសហការគ្នាជាមួយប្រទេសនានា ដែលមានគោលដៅរួមគ្នា និងថា ខ្លួនកំពុងតែចាំឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះសេចក្តីថ្លែងការណ៍ ពីរដ្ឋាភិបាលកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសទាំងពីរ បានបញ្ជូនទ័ពទៅតំបន់ដែនសមុទ្រនៅមជ្ឈិមបូព៌ា។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទមួយថា សហប្រតិបត្តិការនិងការធ្វើទំនាក់ទំនងគ្នា គឺជាប្រការដ៏មានសារៈសំខាន់ក្រៃលែង នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់។

ក្នុងការឆ្លើយតបទៅនឹងសំនួរ ស្តីពីភាពអាចទៅរួចនៃការធ្វើការងារ ជាមួយកងទ័ពកូរ៉េខាងត្បូង នៅក្នុងតំបន់មជ្ឈិមបូព៌ានោះ លោក Yoshihide Suga បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនឹងឃ្លាំមើលការឆ្លើយតប របស់រដ្ឋាភិបាលកូរ៉េខាងត្បូង”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top