បរទេស៖ នៅថ្ងៃអង្គារនេះកូរ៉េខាងជើងបានប្រកាសថា សហរដ្ឋអាមេរិកបានព្រងើយកន្តើយ នឹងពេលវេលាកំណត់ នៃកិច្ចចរចានុយក្លេអ៊ែរ ដែលខ្លួនបានដាក់នាពេលកន្លងមក ហើយមកដល់ពេលនេះ ខ្លួនគឺលែងមានអារម្មណ៍ល្អ ជាមួយនឹង ការប្តេជ្ញាចិត្តរបស់ខ្លួនទៀតហើយ ដែលរួមមានការបញ្ឈប់ កន្លែងសាកល្បងនុយក្លេអ៊ែរ និងការបាញ់សាកល្បងមីស៊ីលផ្លោង ឆ្លងទ្វីបនិងអាចស្វែងរកវិធីថ្មី ដើម្បីធ្វើការងារជាមួយនឹងអាមេរិក ។
រំលឹកដែរថាមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន បានកំណត់ពេលវេលាចុងឆ្នាំ២០១៩ សម្រាប់កិច្ចពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកហើយជាការឆ្លើយតប ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានលោក Robert O’Brien នាគ្រានោះបានត្រឹមនិយាយថា សហរដ្ឋអាមេរិកបានបើកចន្លោះដើម្បីទំនាក់ទំនង ។

បន្ទាប់មកទៀតលោក O’Brien ដដែលបានត្រឹមនិយាយថាសង្ឃឹមថាលោកគីមនឹងអនុវត្តតាមការសន្យា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ដែលលោកបានធ្វើនៅក្នុងកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ត្រាំនាពេលកន្លមក ៕
ប្រែសម្រួល៖ស៊ុនលី
