អង់គ្លេស៖ អ្នកអភិរក្សបានព្រមានថា ចក្រភពអង់គ្លេសត្រូវតែបង្កើនផ្ទៃដីថ្មី នៃព្រៃឈើទ្វេដង ដោយប្រទេសនេះត្រូវដាំដើមឈើ ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំនេះ ដើម្បីឈានដល់ការបំភាយកាបូនសូន្យ ដល់ឆ្នាំ ២០៥០ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
The Woodland Trust និយាយថា ទីក្រុងនីមួយៗនៅចក្រភពអង់គ្លេស ត្រូវកំណត់គោលដៅប្រចាំឆ្នាំថ្មី ដើម្បីធានាថា ១៩ ភាគរយនៃផ្ទៃដីរបស់ខ្លួន ត្រូវបានគ្របដណ្ដប់ដោយដើមឈើ និងតំបន់ព្រៃក្នុងរយៈពេល ៣០ ឆ្នាំ។ គេសង្ឃឹមថា តាមរយៈការណែនាំ ដែលសប្បុរសជនបានហៅថា ផែនការដើមឈើបន្ទាន់ អត្រានៃការដាំនឹងមានភាពប្រសើរឡើង ។ ដូចចក្រភពអង់គ្លេស មានគម្របដើមឈើទាបបំផុតមួយ នៅអឺរ៉ុបដែល ១៣ ភាគរយធៀបនឹងមធ្យមភាគ អឺរ៉ុប ៣៧ ភាគរយ។
សេចក្ដីសប្បុរសនេះមានន័យថា ជំរុញឲ្យរដ្ឋាភិបាល និងក្រុមប្រឹក្សាមូលដ្ឋានផ្សព្វផ្សាយ ផែនការដើមឈើបន្ទាន់ ដែលនឹងជួយកំណត់កន្លែងអាចដាំដើមឈើថ្មី និងជួយកំណត់គោលដៅពង្រីកប្រចាំឆ្នាំ ។ Woodland Trust អំពាវនាវឲ្យមានការអភិវឌ្ឍក្រុមប្រឹក្សាថ្មីទាំងអស់ត្រូវមានដីយ៉ាងតិច ៣០ ភាគរយនៃដីរបស់ពួកគេ ដែលគ្របដណ្ដប់ដោយដើមឈើ ទាំងដោយរក្សាដើម ឈើចាស់ ឬដោយដាំដើមឈើតាមចិញ្ចើមថ្នល់ និងបង្កើតដីព្រៃធ្វើពីដើមកំណើតអង់គ្លេស ។
គោលដៅ ១៩ ភាគរយត្រូវបានកំណត់ដោយគណៈកម្មាធិការប្រែប្រួលអាកាសធាតុ របស់រដ្ឋាភិបាល ដើម្បីធានាថាចក្រភពអង់គ្លេសកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន មកត្រឹមសូន្យត្រឹមឆ្នាំ ២០៥០ ហើយដើមឈើចាប់ និងស្តុកកាបូន។ ដើម្បីសម្រេចគោលដៅដីព្រៃទំហំ ៣.៧ លានហិចតានឹងត្រូវដាំ នៅទូទាំងប្រទេសអង់គ្លេស ៕ ដោយ៖លី ភីលីព