ទីក្រុងឡុង៖ នៅពេលមនុស្សចាប់យកដីមួយកន្លែង ហើយបំលែងវាទៅជាទីប្រជុំជន ទីក្រុង ឬកសិដ្ឋាន ដីទំាងនោះនឹងបង្កអន្តរាយ ដល់ពពួកសត្វជាច្រើន ដែលរស់នៅទីនោះ ជាពិសេសពពួកសត្វមំសាសី រងផលប៉ះពាល់បំផុត បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
យោងតាមការសិក្សា ជាសកលបានឲ្យដឹងថា សត្វពីងពាង និងអណ្តើកមាសត្រូវបានគេរកឃើញថា អាចបាត់បង់បំផុតក្នុងកំឡុងពេលបំលែងដី ។
ក្រុមសត្វផ្សេងៗទៀត ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ រួមមានសត្វល្មូន និងសត្វអំបូរ ក៏ដូចជាថនិកសត្វធំ និងបក្សី ។
ពពួកផ្សិត សត្វដែលស៊ីផ្សិតក៏មានហានិភ័យផងដែរ ។ តំបន់ដែលត្រូវបានផ្លាស់ប្តូរ សម្រាប់ការប្រើប្រាស់មនុស្ស ចំនួនសត្វអាចត្រូវបានបំផ្លាញ ដោយចន្លោះពី ២៥ ទៅ ៥០ ភាគរយ ។ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលកំណត់ត្រា ជាងមួយលាននៃភាពសំបូរសត្វ នៅទីតាំងនានារាប់ចាប់ពីព្រៃ បឋមរហូតដល់ដីស្រែគ្រប់គ្រង និងកសិកម្មដែលពឹងផ្អែកខ្លាំង។
ទិន្នន័យនេះតំណាងឲ្យជាង ២៥.០០០ ប្រភេទនៅទូទាំង ៨០ ប្រទេសដែលត្រូវបានដាក់ជាក្រុមតាមទំហំមិនថាពួកគេក្តៅ ឬឈាមត្រជាក់និងអ្វីដែលពួកគេបរិភោគឡើយ ។
ប្រភេទសត្វមានចាប់ពីសត្វអូរីទីតដ៏តូច រហូតដល់ដំរីអាហ្វ្រិកមានទម្ងន់ជិត ៣,៨២៥ គីឡូក្រាម) ។
លោក Tim Newbold នៅមហាវិទ្យាល័យ University London ទីក្រុងឡុងដែលជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា “ ជាធម្មតានៅពេលដែលយើងគិតអំពីសត្វមំសាសីយើងគិតពីសត្វធំ ៗ ដូចជាតោឬខ្លា៕ ដោយ៖លី ភីលីព