ឌុបៃ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានដកស្រង់សម្តីប្រធានផ្នែកបុគ្គលិក របស់ប្រធានាធិបតីអ៊ីរ៉ង់លោក Mahmoud Vaezi ដោយបានលើកឡើងថា ទីក្រុងតេហរ៉ង់និងគូប្រជែងក្នុងតំបន់របស់ខ្លួន គឺប្រទេសអារ៉ាប៊ីសាអូឌីត គួរតែធ្វើការរួមគ្នាដើម្បីជំនះ បញ្ហាមួយចំនួននាពេលបច្ចុប្បន្ន ។
លោក Vaezi មានប្រសាសន៍ថាទំនាក់ទំនង រវាងអ៊ីរ៉ង់និងប្រទេសជិតខាងរបស់ខ្លួន គឺប្រទេសអារ៉ាប៊ីសាអ៊ូឌីត មិនគួរក្លាយជាទំនាក់ទំនងដែរ ដូចទៅនឹងទំនាក់ទំនង រវាងតេហរ៉ង់និងសហរដ្ឋអាមេរិក ទេហើយរដ្ឋាភិបាលនៃទីក្រុងតេហរ៉ង់ និងទៅក្រុងរីយ៉ាដគួរតែចាប់ផ្តើមធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ ។
គួរឲ្យដឹងដែរថាអស់រយៈពេល ជាច្រើនទសវត្សមកហើយ ដែលគ្រាប់គ្នាបានមើលឃើញថា ប្រទេសអ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីត បានចូលរួមពាក់ព័ន្ធនៅក្នុងសង្គ្រាម ជាច្រើន នៅទូទាំងមជ្ឈឹមបូព៌ា រាប់ចាប់ពីប្រទេសស៊ីរីដល់យេម៉ែន៕
ប្រែសម្រួល៖ស៊ុនលី