ស្រាបៀរច្រកក្នុងកំប៉ុង ត្រូវបានបង្ហាញខ្លួន ជាលើកតំបូងបង្អស់ កាលពីឆ្នាំ១៩៣៥នាថ្ងៃទី២៤ខែមករាហើយ គឺជាសហការគ្នារវាងក្រុមផលិតកំប៉ុង និងក្រុមហ៊ុន ស្រាបៀរ Gottfried Krueger។
កាលពីគ្រានោះស្រាបៀរប្រមាណតែជា ២០០០កំប៉ុងប៉ុណ្ណោះដែលត្រូវបានដាក់ ឲ្យសម្ភោធហើយវាទទួលបានគាំទ្រពិសំណាក់ អតិថិជនរបស់ខ្លួនយ៉ាងខ្លាំងរហូតទៅដល់ ៩១ភាគរយហើយក្រោយមកក្រុមហ៊ុន ក៏បានសម្រេចចិត្តបន្តដំណើរការ ផលិតស្រាបៀរច្រកកំប៉ុង បែបនេះបន្តបន្ទាប់មកទៀត។
ទោះបីជាយ៉ាងណាក្តីទម្រាំតែផែនការនេះ បានសម្រេចវាត្រូវបានឆ្ងងកាត់តំណាក់កាល ជាច្រើន។ ក្រុមហ៊ុន Krueger បានចាប់ផ្តើមមានបំណងក្នុងការផលិត កំប៉ុងសម្រាប់ស្រាបៀរនេះ ឡើងតាំងពីឆ្នាំ១៩០៩មកម្ល៉េះប៉ុន្តែ ជារឿយៗវាត្រូវបានទទួល ការបរាជ័យដដែលម្តង ហើយម្តងទៀត។
ចុងក្រោយនៅឆ្នាំ១៩៣៣ការងារ ស្រាវជ្រាវទៅលើគម្រោងការមួយនេះ ត្រូវបានយកមកធ្វើឡើងវិញដោយខ្លួន អាចផលិតកំប៉ុងប្រភេទថ្មីដែលអាច សម្របខ្លួនជាមួយនឹងសំពាធ ជាមួយនឹងភេសជ្ជដែល សំបូរដោយជាតិឧស្ម័ន និងហ្គាសមួយនេះដោយ មិនមានប្រតិកម្មអ្វីឡើយ៕
ប្រែសម្រួល:ស៊ុនលី