ព្រឹត្តិការណ៍

រដ្ឋមន្រ្តីការបរទេស តួកគី៖ ប្រព័ន្ធការពារ ដែនអាកាសរុស្ស៊ី S-400 គ្មានការគម្រាមកំហែង ដល់ណាតូទេ

បរទេស៖រដ្ឋមន្ត្រីការបរទេស តួកគី លោក Mevlut Cavusoglu តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធការពារ ដែនអាកាសរុស្ស៊ី S-400 គឺត្រូវគ្នាជាមួយអង្គណាតូ ដែលចំបាច់ត្រូវតែបង្កើតក្រុម ការងារសិក្សាអំពីវា។

លោកបានថ្លែងបន្តទៀតថា “មានការអះអាងថា ប្រព័ន្ធការពារ ដែនអាកាស S-400 និងយន្តហោះចម្បាំង F-35 មិនស៊ីគ្នា នោះគឺជា ការអះអាង។ នេះគឺជាសំណើ របស់យើង សូមឲ្យបង្កើតក្រុមការងារ ហើយអង្គការណាតូ អាចធ្វើការដឹកនាំ លើបញ្ហានេះ និងសូមឲ្យអ្នកជំនាញធ្វើ ការវាយតម្លៃ និងផ្តល់ លទ្ធផលឲ្យយើងវិញ”។

នៅក្នុងអំឡុងធ្វើកិច្ចពិភាក្សាគ្នា នៅជំនួបប្រចាំឆ្នាំ សម្រាប់វេទិកាសេដ្ឋកិច្ចពិភលោក នៅទីក្រុង Davosលោករដ្ឋមន្ត្រីការបរទេសតួកគី រូបនេះ បានបន្តទៀត ដូច្នេះថា “យើងជឿថា ប្រព័ន្ធការពារដែនអាកាស S-400 និងយន្តហោះ ចម្បាំង F-35 គឺត្រូវគ្នា វាមិនបង្កការគម្រាម កំហែងណាមួយ ចំពោះប្រព័ន្ធអាវុធណាតូ ឬក៏ចំពោះសម្ព័ន្ធមិត្តណាតូ នោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top