ព្រឹត្តិការណ៍

ការដកទ័ព អាមេរិក ចេញពីអ៊ីរ៉ាក់ អាចនឹង បង្កគ្រោះថ្នាក់ ដល់សហគមន៍ ជនជាតិភាគតិច

បរទេស៖ការបោះឆ្នោតធ្វើឡើង ដោយរដ្ឋសភាអ៊ីរ៉ាក់ ឲ្យបណ្ដេញកងទ័ពអាមេរិកនៅក្នុង ប្រទេសចេញ តាមសេចក្តីរាយការណ៍ ធ្វើឲ្យមានក្តីព្រួយបារម្ភ កើនឡើងថា ការអវត្តមានកងទ័ពអាមេរិក នេះ នឹងធ្វើឲ្យសហគមន៍ជនជាតិភាគតិចមានគ្រោះថ្នាក់ ដោយសារការវាយប្រហារ ពីពួកក្រុមរដ្ឋឥស្លាមជ្រុលនិយម ដែរឬក៏អត់។ 

លោក Peter Burns ជាប្រធានផ្នែកទំនាក់ទំនងនិងគោលនយោបាយរបស់រដ្ឋាភិបាល សម្រាប់ក្រុមគាំទ្រដល់កិច្ចការពារពួកគ្រីស្តសាសនា បានមានប្រសាសន៍ថា “សហគមន៍ទាំងនេះ អាចនឹងទទួលរងការគ្មានស្ថិរភាពនិងអំពើហិង្សា ព្រោះតែពួកគេត្រូវបានចង ភ្ជាប់ដោយសារខ្សែស្រឡាយ ស្របពេលដែល វាត្រូវការនូវការយកចិត្តទុកដាក់ លើការកសាងឡើងវិញ ការបញ្ជូនឲ្យវិលត្រឡប់ និងការតាំងទីលំនៅថ្មី នៅក្នុងទីក្រុង របស់ពួកគេ”។ 

គួរបញ្ជាក់ថា ការបោះឆ្នោតរបស់រដ្ឋសភាអ៊ីរ៉ាក់ កាលពីថ្ងៃទី០៥ ខែមករាកន្លងទៅ គឺត្រូវបានធ្វើឡើង ក្រោយពេលពីរថ្ងៃបន្ទាប់ពីអាមេរិកសម្លាប់នាយឧត្តមសេនីយ៍ Qassem Soleimani ជាមួយបញ្ជាការកងកម្លាំង Quds Force របស់អ៊ីរ៉ង់ និងលោក Abu Mahdi al-Muhandis ជាអនុប្រធាននៃអង្គភាព ចលនាចល័តប្រជាប្រិយអ៊ីរ៉ាក់៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top