បរទេស៖នៅថ្ងៃព្រហស្បតិ៍ទី២៣ខែមករានេះ រដ្ឋមន្រ្តីក្រសួងការពារជាតិ ប៉ូឡូញលោក Mariusz Blaszczak បាននិយាយ ថានៅ សប្តាហ៍ក្រោយប្រទេស ប៉ូឡូញនឹងបញ្ចប់កិច្ចព្រមព្រៀងស្តីពីការទិញ យន្តហោះចម្បាំង F-35ពីសហរដ្ឋអាមេរិក ។
លោក Blaszczak បានប្រាប់វិទ្យុក្នុងស្រុកប៉ូឡូញ ទៀតថាការចរចារដើម្បីទិញយន្តហោះ ចំនួន ៣២ គ្រឿងពីសហរដ្ឋអាមេរិកគឺជិតរួចរាល់ហើយ ហើយយន្តហោះដំបូងនឹងត្រៀម ដឹកជញ្ជូនមកដល់ ប្រទេសខ្លួននៅក្នុងឆ្នាំ ២០២៤ ។
បើវានឹងក្លាយទៅជាផ្លូវការនោះ វានឹងក្លាយទៅកិច្ចសន្យាការពារជាតិធំជាងគេដែលត្រូវ បានចុះហត្ថលេខានៅអឺរ៉ុបកណ្តាលខាងកើតហើយ ក្នុងឆ្នាំនេះប៉ូឡូញនឹង ក្លាយជាប្រទេសដំបូងដែលនឹង អាចប្រើយន្តហោះចម្បាំង ជំនាន់ទី ៥ របស់ក្រុមហ៊ុន Lockheed Martin នៅក្នុងតំបន់ដោយបន្ថែមវាទៅលើអ្វីដែល គេមានស្រាប់គឺ យន្តហោះ F-16 ដែលមានចំនួន ៤៨ គ្រឿងទៅហើយនោះ៕
ប្រែសម្រួល៖ស៊ុនលី