បរទេស៖រូបភាពពីផ្កាយរណបថ្មីៗនេះ បានបង្ហាញពីការត្រៀមរៀបចំហោះហើរយន្តហោះយោធា នៅព្រលានយន្តហោះ Wonsan-Kalma របស់ប្រទេសកូរ៉េខាងជើង នេះបើយោងតាមគេហទំព័រឃ្លាំមើលរបស់ សហរដ្ឋអាមេរិកមួយ បានឲ្យដឹងនៅថ្ងៃសុក្រនេះ។
តាមសេចក្តីរាយការណ៍ នេះគឺជាសកម្មភាពហោះហើរលើកទីមួយ ដែលត្រូវបានគេសង្កេតឃើញ នៅក្នុងតំបន់ដែលស្ថិតនៅលើតំបន់ឆ្នេរខាងកើត របស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមពិធីប្រកួតហោះហើរ យន្តហោះចម្បាំង កាលពីខែវិច្ឆិកាឆ្នាំមិញ។
គេហទំព័រ 38 North បាននិយាយថា គោលបំណងនៃការត្រៀមរៀបចំនោះ គឺនៅមិនទាន់ច្បាស់លាស់នោះទេ ប៉ុន្តែនឹងអាចមានសមយុទ្ធហោះហើរ មួយផ្សេងទៀត នៅក្នុងពេលអនាគតឆាប់ៗនេះ ឬក៏អាចមានពាក់ព័ន្ធនឹងត្រៀមលក្ខណៈយោធា៕ ប្រែសម្រួល៖ប៉ាង កុង

