ព្រឹត្តិការណ៍

អតីតមេបញ្ជាការ USFK៖ ការបន្តកិច្ចព្រមព្រៀង ចែករំលែកចំណាយយោធា ប្រចាំឆ្នាំ​ ធ្វើឱ្យអស្ថិរភាព រចនាសម្ព័ន្ធ

សេអ៊ូល៖​ ការសម្រេចកាលពីឆ្នាំមុន ក្នុងការបន្តកតិកា សញ្ញាចែករំលែកចំណាយរវាងទីក្រុងសេអ៊ូល​ និងវ៉ាស៊ីនតោន​ ជារៀងរាល់ឆ្នាំសម្រាប់ការថែរក្សាកងទ័ពអាមេរិកចំនួន ២៨.៥០០ នាក់នៅទីកូរ៉េខាងត្បូង​ នឹងបង្កឱ្យមានអស្ថិរភាព រចនាសម្ព័ន្ធ។

នៅក្នុងបទសម្ភាសន៍ ជាមួយសំឡេង សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍នេះ អតីតមេបញ្ជាការ កងទ័ពជើងទឹកសហរដ្ឋអាមេរិកលោក​ Vincent Brooks បានលេីកឡេីងថាកិច្ចព្រមព្រៀងបន្តជាថ្មីប្រចាំឆ្នាំ​ មិនធានានូវស្ថេរភាពរបស់ខ្លួននោះទេព្រោះខ្លួនតែងតែចំណាយ ពេលជាងមួយឆ្នាំនៅពេលនិយាយដល់ការជួលក្នុងតំបន់ និងការកសាងទីតាំងយោធា។  

 លោកបានលេីកឡេីងថា កិច្ចព្រមព្រៀងនេះត្រូវធ្វើបន្តជាថ្មីរៀងរាល់ ៣ ឬ ៥ ឆ្នាំម្តងដែលផ្តល់រយៈពេល ចាំបាច់សម្រាប់គម្រោងការងារ​ និងសំណង់ក្នុងស្រុក​ ដែលផ្តល់ហិរញ្ញប្បទាន​ ដោយប្រទេសកូរ៉េខាងត្បូង៕ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top