វូហាន៖ABCនៅថ្ងៃនេះ បានចេញផ្សាយ នូវអត្ថបទគួរឲ្យចាប់អារម្មណ៍ពីស្ថានភាព បច្ចុប្បន្នរបស់អ្នក រស់នៅទីក្រុងវូហានទាំង១១លាននាក់ ក្រោយការប្រកាសបិទទីក្រុងមួយនេះនិងបន្តបន្ទាប់ទៅទីក្រុងដល់ទៅ៧ផ្សេងទៀត ហើយនោះ។
Emoriz Cong គឺជាមនុស្សមិន សំណាងម្នាក់ក្នុងចំណោមមនុស្សរាប់លាននាក់ក្នុងទីក្រុងវូហាន ដែលកំពុងរាតត្បាតដោយជំងឺ កូរ៉ូណាដោយនាងទើបតែ មកដល់ទីក្រុងនេះកាលពី ៣ ថ្ងៃមុនប៉ុណ្ណោះដើម្បីចំណាយពេល ជួបជុំជាមួយនឹងក្រុមគ្រួសាររបស់នាង ក្នុងឱកាស វិស្សមកាលបុណ្យចូលឆ្នាំចិន។
នាង Cong បាននិយាយទៅកាន់ ABC ថាម្នាក់នៅក្នុងទីក្រុងបាននាំគ្នាចាក់សោរខ្លួនឯង នៅតែក្នុងផ្ទះទិញម្ហូបអាហារស្តុកទុកពេញផ្ទះសេវាកម្មសាធារណៈ ទាំងរថយន្តក្រុងនិងទូររថភ្លើងត្រូវបានបិទស្ងាត់ជ្រាបនៅក្រោយការប្រកាសបិទទីក្រុងទាំងមូលមកហើយនោះ។
នាងជឿជាក់ថា គ្រប់គ្នាមានអារម្មណ៍ថា ភ័យខ្លាចបំផុតជាពិសេសក្រោយការប្រកាសថា ជំងឺនេះអាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈខ្យល់អាកាស យ៉ាងងាយស្រួលបែបនេះហើយពេលខ្លះមានអារម្មណ៍ថា ឯកាខ្លាំងនិងមិនអាចគេងលក់ស្រួលឡើយនៅពេលខ្លះ។
ចំពោះនិស្សិតបរទេសវិញ បាននាំគ្នា បារម្ភថាវានឹងអាចកាន់តែអាក្រក់ឡើងជាពិសេស នៅពេលដែល មានមនុស្សស្លាប់កាន់តែច្រើនបែបនេះ តើរដ្ឋាភិបាលនឹង អាចគ្រប់គ្រងសាកសពទាំងនោះ បានឬយ៉ាងណា?
អ្នកខ្លះបាននាំគ្នាបញ្ចេញមតិថា ពួកគេមានអារម្មណ៍ថាពួកគេហាក់ដូចជាកំពុងស្ថិតនៅក្នុងរឿងភាពយន្តដ៏រន្ធត់មួយនិងជាតួអង្គដែលត្រូវរស់ នៅក្នុងទីក្រុងពោរពេញទៅដោយ Zoombie ស្រដៀងទៅនឹងរឿង Resident Evil យ៉ាងដូច្នេះដែរ៕
គួរបញ្ជាក់ទីក្រុងវូហានមាន ប្រជាជនសរុប ទៅដល់១១លាននាក់ដែលចំនួននេះ មានទំហំលើស ពីទីក្រុងធំៗ ជាច្រើនលើលោកដូចជា ទីក្រុងញូវយ៉កនិង ទីក្រុងឡុងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី