ព្រឹត្តិការណ៍

អាមេរិក​ នឹងបន្ដអត់ធ្មត់ ផ្នែកការទូត ជាមួយ កូរ៉េខាងជេីង​ ដេីម្បីត្រឡប់ទៅ រកកិច្ចចរចាវិញ

វ៉ាស៊ីនតោន៖​ មន្រ្តីក្រសួងការបរទេស ជាន់ខ្ពស់មួយរូបបានឲ្យដឹងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក​ នឹងបន្តការទូត“ អត់ធ្មត់” ជាមួយប្រទេសកូរ៉េខាងជើង ដើម្បីបញ្ជាក់ឱ្យច្បាស់ថា​ របបនេះចាំបាច់ត្រូវវិលត្រឡប់ ទៅរកកិច្ចចរចាការរំសាយអាវុធវិញ។

មន្ត្រីរូបនោះបាននិយាយទៅកាន់ ក្រុមអ្នកសារព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះ​ ដើម្បីពិភាក្សាអំពី កិច្ចប្រជុំកាលពីសប្តាហ៍មុន​ ដែលពាក់ព័ន្ធនឹង អ្នកការទូតកំពូល ៗ របស់កូរ៉េខាងត្បូង​ សហរដ្ឋអាមេរិក​ និងជប៉ុន​ ហេីយការកត់សម្គាល់របស់លោកបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន​ មិនមានឆន្ទៈក្នុងការផ្តល់សម្បទាន​ ដើម្បីឱ្យទីក្រុងព្យុងយ៉ាងវិលត្រឡប់មកតុចរចា វិញនោះទេ។

 មន្ត្រីនោះបានឲ្យដឹង នៅពេលសួរអំពី ផែនការសម្រាប់ការចូលរួមនាពេលអនាគត ជាមួយកូរ៉េខាងជើងថា“ នៅលើប្រទេសកូរ៉េខាងជើង -ការអត់ធ្មត់​ និងការទូតជាប្រចាំ​ យើងនឹងប្រកាន់ខ្ជាប់ផែនការនេះ  ប្រាប់ទៅខាងជើងថាពួកគេចាំបាច់ត្រូវចេញមកចរចា​ និងជជែកគ្នា” ៕

Most Popular

To Top