ព្រឹត្តិការណ៍

អង់គ្លេសកំពុង តាមដានអ្នកដំណើរ ២.០០០នាក់ ដែលធ្វើដំណើរពីទីក្រុង វូហាន ប្រទេសចិន ក្នុងពេលដែលជំងឺ រលាកសួតថ្មី រាលដាលដល់អឺរ៉ុប

បរទេស៖ ករណីដំបូងនៃវីរុស កូរ៉ូណាវីរុស ដែលបានសម្លាប់មនុស្សអស់ជាង ៤០នាក់ ត្រូវបានបញ្ជាក់ថាបានរាល់ដាល នៅក្នុងទ្វីបអ៊ឺរ៉ុប ខណៈដែលមន្រ្តីសុខភាពសាធារណៈ ចក្រភពអង់គ្លេសបាននិងកំពុងធ្វើការតាមដានប្រជាជនប្រមាណ ២.០០០ នាក់ដែលត្រូវបានគេជឿថាទើបតែធ្វើដំណើរចេញពី ទីក្រុងវូហាន ប្រទេសចិន។

យោងតាមសារព័ត៌មាន INDEPENTDENT ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤១ នាក់នៅក្នុងប្រទេសចិន ដោយមានករណីឆ្លងជាង ១.២៨៧ ករណីត្រូវបានបញ្ជាក់។

កាលពីថ្ងៃសុក្រ ប្រទេសបារាំងបានប្រកាសពីករណីដំបូងនៅខាងក្រៅទ្វីបអាស៊ី និងសហរដ្ឋអាមេរិក នៃវីរុសថ្មី ពីប្រទេសចិន ហើយរដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំងបាននិយាយថា អឺរ៉ុបគួរតែការពារករណីថ្មីដទៃទៀត ពីការរីករាលដាលនៃជំងឺរាតត្បាត ដែលលោកស្រីរដ្ឋមន្រ្តីបាននិយាយថា ត្រូវតែប្រយុទ្ធដូចជាប្រយុទ្ធជាមួយភ្លើងឆេះព្រៃ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោកស្រី Agnes Buzyn បាននិយាយថា ករណីទាំងពីរដែលត្រូវបានបញ្ជាក់គឺជាករណីដំបូងនៅអឺរ៉ុប អ្នកទាំងពីរនាក់ដែលបានធ្វើដំណើរទៅប្រទេសចិន ជាកន្លែងដែលមានមនុស្សរាប់រយនាក់បានធ្លាក់ខ្លួនឈឺ និង ៤១នាក់បានស្លាប់។ អ្នកជំងឺដែលឈឺនៅប្រទេសបារាំង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនៅដាច់ឆ្ងាយពីគេ ម្នាក់នៅប៉ារីសនិងម្នាក់ទៀតនៅភាគនិរតីទីក្រុង Bordeaux៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top