រុស្ស៊ី៖កត់ត្រាសីតុណ្ហភាពខ្ពស់នៅប្រទេស រុស្ស៊ីក្នុងរដូវរងារនេះ បានក្លាយជាឧបសគ្គសម្រាប់ ការរួមភេទរបស់សត្វតោសមុទ្រពណ៌ ប្រផេះដែលរស់នៅក្នុងទឹកក្បែរ St. Petersburg ដោយសារតែសីតុណ្ហភាពត្រជាក់ខ្លាំង ពេកបើយោងតាម ការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
សីតុណ្ហភាពខ្ពស់ទាំងនេះ បានរារាំងសមុទ្រទឹកកកមិនឲ្យបង្កើត នៅលើឈូងសមុទ្រហ្វាំងឡង់ និងបឹង Ladoga ដែលជាសាកសពទឹកសំខាន់២ដែលព័ទ្ធ ជុំវិញSt. Petersburg។ តោសមុទ្រនៅតំបន់នេះ ពឹងផ្អែកលើទឹកកកសមុទ្រសម្រាប់ ជួបដៃគូដើម្បីរួមភេទជាមួយគ្នា ហើយក្រោយមកប្រើដើម្បីជីករូង ឲ្យសត្វញីពេលមានផ្ទៃពោះ និងបំបៅកូន ដោយសុវត្ថិភាព ការពារពីមំសាសី និងលក្ខខណ្ឌ អាកាសធាតុធ្ងន់ធ្ងរ។
បើគ្មានទឹកកកសមុទ្រទេតោសមុទ្រត្រូវពឹងផ្អែក លើធម្មជាតិទំាងស្រុកដែលស្ថិត នៅក្នុងទឹកបើកចំហ អាចនាំឲ្យមានអត្រាកំណើតទាប និងអត្រាមរណភាពខ្ពស់ សម្រាប់កូនដែលកើត។ លោកElena Andriyevskaya និយាយថា ឆ្នាំនេះមិនត្រឹមតែគ្មានព្រិលទេ តែក៏មិនមានទឹកកក នៅលើសមុទ្រដែ រហើយការព្យាករណ៍ និយាយថា នឹងមិនមាន នៅខែកុម្ភៈទេ ៕ដោយ៖លី ភីលីព



