ព្រឹត្តិការណ៍

Boeing 777X៖ យន្តហោះដឹកអ្នកដំណើរ ដ៏ធំបំផុតមួយ របស់ ពិភពលោក បញ្ចប់ ការសាកល្បង ហោះហើរ ហើយ

ក្រុមហ៊ុន Boeing បានបញ្ចប់ ការហោះហើរលើកដំបូងសម្រាប់ យន្តហោះធុនធំដែលជាម៉ាស៊ីនភ្លោះធំជាងគេបំផុត នៅលើពិភពលោក ក្រោយពីសម្រាកកាយ មួយរយៈ ក្នុងរឿងដ៏ចម្រូងចម្រាសដែល កំពុងកើតមានជុំវិញហោះហើរ 737 MAX កន្លងមក យោងតាមការចេញផ្សាយ ពី Sky News។

ការធ្វើតេស្តិ៍ហោះហើរនេះ បានព្យាយាមចំនួន ៣ ដងសម្រាប់ 777X ក្នុងការហោះចេញពីដី ខណៈការធ្វើតេស្តសាកល្បង ២លើកដំបូងត្រូវបានគេបោះបង់ ចោលដោយសារមានខ្យល់បក់ខ្លាំង។ យន្ដហោះដែលមានបណ្តោយ ៧៧ ម៉ែត្រ និងអាចផ្ទុកអ្នកដំណើរ បានជាង ៤០០ នាក់បានហោះចេញពីផ្លូវរត់មួយ នៅ ខាងក្រៅទីក្រុង Seattle នៅឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិក។

៤ម៉ោងក្រោយមកវាបានចុះចតនៅវាល យន្ដហោះBoeingជាប្រវត្តិសាស្ត្រ ដែលនៅមិនឆ្ងាយពី ជួរយន្តហោះ 737 MAX បានទុកចោល បន្ទាប់ពីមានហេតុការណ៍ ធ្លាក់យន្តហោះ ចំនួន២បង្កឲ្យមានការព្រួយ បារម្ភអំពីសុវត្ថិភាព។

ម៉ូដែលប៊ូអ៊ីងថ្មីដែលនឹងត្រូវគេស្គាល់ ជាផ្លូវការថា 777-9ក៏មានស្លាបបត់មានន័យថា វាអាចដាក់ស្លាប របស់វាចូលទៅក្នុងចំណតរថយន្តដូចគ្នា នឹងយន្ដហោះផ្សេងទៀតដែរ៕ដោយ៖លី ភីលីព

Most Popular

To Top