ចិន៖ខណៈដែលមេរោគឆ្លង បន្តរីករាលដាល ពាសពេញពិភពលោក ក្រុមហ៊ុនពហុជាតិជាច្រើន បានសន្យាផ្តល់អំណោយ ដើម្បីជួយដល់ អ្នកដែលរងផលប៉ះពាល់ ដោយវីរុសឆ្លងខ្ពស់ និងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Apple លោក Tim Cook បានសរសេរ នៅលើ Twitter ដោយមានប្រសាសន៍ថា នៅពេលប្រជាជនចិន និងនៅជុំវិញ ពិភពលោកប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ យើងផ្ញើក្តីស្រឡាញ់ និងការគាំទ្ររបស់យើងទៅអ្នកដែលរងផលប៉ះពាល់ពី មេរោគនេះ។ Apple នឹងបរិច្ចាគដល់ក្រុមនានានៅលើដី ដើម្បីជួយគាំទ្រ ដល់អ្នក ដែលរងគ្រោះទាំងអស់។
តាមរយៈគណនីបណ្តាញសង្គម របស់លោកនៅលើបណ្តាញ សង្គម Twitter និង Weibo របស់ប្រទេសចិនលោក Cook បានប្រកាសថា ក្រុមហ៊ុន របស់លោកនឹងបរិច្ចាគដល់ ក្រុមនានានៅលើដីគាំទ្រដល់អ្នក ដែលរងផលប៉ះពាល់ ដោយមេរោគនេះ ។
នេះបើយោងតាមប្រភព ដែលជិតស្និទ្ធ នឹងប្រតិបត្តិការនេះថា ការខិតខំនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រុម បុគ្គលិកដែលមានមូលដ្ឋាន នៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ានៅយប់ ថ្ងៃសុក្រ។ អ៊ីម៉ែលតស៊ូមតិ ដំបូង ត្រូវបានផ្ញើទៅ Apple HR និងអ្នកគ្រប់គ្រង ជាន់ខ្ពស់ក្នុងនាម ក្រុមគាំទ្រ Wuhan Coronavirus នៅយប់ថ្ងៃសុក្រដោយ ស្នើសុំឲ្យមានវិធាន ការទូទាំងក្រុមហ៊ុន ដើម្បីជួយដល់ Wuhan ។
អ្នករៀបចំកម្មវិធីម្នាក់ បាននិយាយក្នុង លក្ខខណ្ឌអនាមិកថា “ក្នុងរយៈពេលដ៏ខ្លីយើង បានពីការ គ្រប់គ្រងរបស់ Apple ដោយមានការរៀបចំ យ៉ាងលម្អិតថា កង្វល់របស់ យើងនឹង ត្រូវយកចិត្តទុកដាក់” ។ នោះរួមបញ្ចូលទាំង ធនធាន និងបណ្តាញទាំងអស់ដែល យើងអាច ទាញយកបានឥឡូវនេះ៕