សេអ៊ូល៖ ទូរទស្សន៍ស៊ីអិនអិនបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា រូបភាព ផ្កាយរណបថ្មីៗ នេះបានបង្ហាញពីសកម្មភាព យានយន្តនៅ ឯមជ្ឈមណ្ឌល ស្រាវជ្រាវមីស៊ីលមួយ នៅក្នុងប្រទេសកូរ៉េខាងជើង ដោយស្នើឱ្យត្រៀម លក្ខណៈ ជាមុនសម្រាប់ ការសាកល្បងម៉ាស៊ីន កាំជ្រួច ឬមីស៊ីល។
ទូរទស្សន៍ CNN បានដកស្រង់ សម្ដីមន្រ្តីរដ្ឋបាល និងការពារជាតិបានឲ្យដឹងថា យានយន្ដ ត្រូវបានគេប្រទះឃើញនៅឯមជ្ឈមណ្ឌល ស្រាវជ្រាវមីស៊ីល Sanumdong ក្បែរទីក្រុងព្យុងយ៉ាង នាប៉ុន្មានថ្ងៃថ្មីៗនេះ។
ទូរទស្សន៍ស៊ីអិនអិន បានរាយការណ៍ ទៀតថា “សកម្មភាព គឺស្របទៅ នឹងអ្វីដែលយើងបានឃើញមុនពេល ការធ្វើតេស្តមីស៊ីលផ្សេងទៀត” ក្នុងរបាយការណ៍ បានបញ្ជាក់ទៀតថា យានយន្តទាំងនោះ ហាក់ដូចជា មិនពាក់ព័ន្ធនឹងការបញ្ឆេះមីស៊ីល ហើយមន្ត្រីសហរដ្ឋអាមេរិក មិនប្រាកដថា តើកូរ៉េខាងជើង កំពុងឆ្ពោះទៅរកការបាញ់ មីស៊ីលរយៈ ចម្ងាយខ្លី ឬមីស៊ីលសាកល្បង នោះទេ៕ ដោយ ឈូក បូរ៉ា


