ព្រឹត្តិការណ៍

មេរោគ កូរ៉ូណាវីរុស៖ អ្នកស្លាប់ កើនដល់ ១០៦នាក់ និងឆ្លង ៤០០០ករណី ខណៈក្រសួងអប់រំចិន ប្រកាសពន្យាពេលចូលរៀន

ប៉េកាំង៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃអង្គារ ថ្ងៃទី ២៨ មករាថា ចំនួនអ្នកស្លាប់ ដោយសារការឆ្លងវីរុស កូរ៉ូណាវីរុស នៅប្រទេសចិនបានកើនឡើង ដល់ ១០៦ នាក់ខណៈដែលមាន ករណីថ្មីជិត ១.៣០០ ត្រូវបានបញ្ជាក់។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយ ថ្ងៃទី២៨ ខែមករា បានឱ្យដឹងថា គណៈកម្មការសុខាភិបាល នៅភាគកណ្តាល ខេត្តហ៊ូប៉ី ដែលជាចំណុចកណ្តាល នៃការរាតត្បាត បាននិយាយថា មនុស្ស ២៤ នាក់ទៀតបានស្លាប់ ដោយសារវីរុស ហើយមនុស្ស ១.២៩១ នាក់ បានឆ្លងជំងឺនេះ ដែលបង្កើនចំនួនករណី ដែលបានបញ្ជាក់ សរុបដល់ជាង ៤០០០ នាក់នៅទូទាំងប្រទេស។

ប្រទេសចិននៅថ្ងៃអង្គារ បានពន្យារពេល ការចាប់ផ្តើមចូលរៀន និងសាកលវិទ្យាល័យ ទូទាំងប្រទេសជុំវិញការព្រួយបារម្ភ អំពីការផ្ទុះឡើង។

បច្ចុប្បន្ននិស្សិតកំពុងឈប់សម្រាក សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិនហើយក្រសួង អប់រំមិនបានផ្តល់កាលបរិច្ឆេទ សម្រាប់ការបង្រៀន ដើម្បីបន្តទេ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top