បរទេស៖កងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាស នៅថ្ងៃចន្ទសប្ដាហ៍នេះថា កងទីមួយនៃប្រព័ន្ធអាកាសចរណ៍ គ្មានមនុស្សបើក MQ-4C Triton របស់ទ័ពជើងទឹកអាមេរិក បានទៅដល់កោះហ្គាមហើយ សម្រាប់ការដាក់ពង្រាយ ជាលើកដំបូងរបស់វា។
យោងតាមប្រភព ព័ត៌មាន ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា កូនដ្រូនគ្មាន មនុស្សបើក ដែលត្រូវគេរំពឹងថា នឹងចូលរួមដោយកូនដ្រូន ពីរផ្សេងទៀតនេះ បានប្រចាំការនៅមូលដ្ឋាន កងទ័ពអាកាស Andersen លើកោះហ្គាម ស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ក្រុមការងារ ទ័ពជើងទឹកលេខ៧២។
គួរបញ្ជាក់ថា កូនដ្រូនដែលផលិតដោយ ក្រុមហ៊ុនការពារជាតិ Northrop Grumman នេះ នឹងផ្តល់ឲ្យនូវបេសកកម្មស៊ើបការណ៍សម្ងាត់ ឃ្លាំមើល និងការឈ្លប យកការណ៍ ក្នុងពេលពិតប្រាកដ នៅពីលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ធ្វើការឃ្លាំមើលដែនសមុទ្រ ចូលរួមក្នុងបេសកកម្មស្វែងរក និងជួយសង្គ្រោះ និងបំពេញបន្ថែលលើ ប្រតិបត្តិការល្បាត ដែនសមុទ្រ P-8 Poseidon៕ប្រែសម្រួល៖ប៉ាង កុង